ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ពន្យាពេលកំណត់ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន រយៈពេល ១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១។
នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ របស់ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «ស្ដីពីសំណើសុំពន្យាពេល ការអនុវត្តពន្ធលើចំណេញមូលធន» និងចំណារឯកភាពរបស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ទុករយៈពេលឱ្យ ១ឆ្នាំទៀត ដើម្បីអនុវត្ត។
អគ្គនាយកដ្ឋានពន្ធដារ បានបន្តថា រាជរដ្ឋាភិបាលទុករយៈពេល ១ឆ្នាំទៀត ដល់ដំណាច់ឆ្នាំ២០២១ នឹងអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់នូវបទប្បញ្ញត្តិស្ដីពី «ពន្ធលើចំណេញមូលធន» ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តលើចំណេញមូលធននេះឱ្យមានភាពរលូន និងមានប្រសិទ្ធភាព។
តើមូលធនគឺជាអ្វី? មូលធន(Equity) គឺជាប័ណ្ណភាភហ៊ុនធម្មតារបស់សាជីវកម្មមួយ។ ម៉្យាងវិញទៀត នៅពេលដែលអ្នកវិនិយោគ ទិញប័ណ្ណភាភហ៊ុនធម្មតារបស់ក្រុមហ៊ុនមួយ អ្នកគឺជាម្ចាស់កម្មសិទ្ធិមួយផ្នែករបស់ក្រុមហ៊ុននោះ។ ក្នុងនាមជាម្ចាស់ភាគហ៊ុន អ្នកចូលរួមទទួលយកប្រាក់ចំណេញ ឬការខាតបង់មួយផ្នែករបស់ក្រុមហ៊ុន។
ប្រាក់ចំណេញមូលធន គឺជាប្រាក់បន្ទាប់ពីការកាត់ថ្លៃដើមនិងការចំណាយផ្សេងៗ ដូចជាការបង់ខាតការប្រាក់នៅធនាគារ ការជួសជុលកែលម្អផ្ទះ និងការចំណាយផ្សេងៗទៀត៕
ដោយ៖ Moeun Dyna