Register Already an agent ? Login

ប្រជាពលរដ្ឋនៅខណ្ឌព្រែកព្នៅ កែច្នៃត្រីរ៉ស់ងៀត ត្រីងៀតសំយ៉ុង ជាលក្ខណៈគ្រួសារ ក្នុងមួយដូវកាល រកចំណូលបានចំនួន ៨៩៣លានរៀល

ភ្នំពេញ៖ របាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រាជធានីភ្នំពេញបានឱ្យដឹងថា ប្រជាពលរដ្ឋ ដែលរស់នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កែច្នៃត្រីរ៉ស់ងៀត ត្រីងៀតសំយ៉ុង ជាលក្ខណៈគ្រួសារ ក្នុងមួយរដូវកាលផលិតបានចំនួន ៤៧តោន រកចំណូលបានជាមធ្យមចំនួន ៨៩៣ ០០០ ០០០រៀល និងចំណេញបានចំនួន ៤៣ ០០០ ០០០រៀល។​ បើតាមគណីហ្វេសប៊ុក រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន។

បើតាមរបាយការណ៍បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋខាងលើទទួលបានប្រាក់ចំណូលល្អប្រសើរ ដែលគាត់អាចធ្វើត្រីរ៉ស់ងៀតបានចំនួន ១៣០គក្រក្នុងមួយថ្ងៃ និងលក់បានជាមធ្យមចំនួន ២ ៤៧០ ០០០រៀលក្នុងមួយថ្ងៃ អាចទទួលបានប្រាក់ចំណេញចំនួន ១២០ ០០០រៀលក្នុងមួយថ្ងៃ។

របាយការណ៍ដដែលបានបន្តថា ដោយឡែកត្រីងៀតសំយ៉ុង(ងៀតត្រីប្រាបង្ហើម) ការកែច្នៃមិនជាប់លាប់ទេ។ បើគិតក្នុង១រដូវកាល អាចកែច្នៃបានត្រីងៀតសំយ៉ុងប្រមាណ ៤តោន និងទទួលចំណូលជាមធ្យម ៦៨ ០០០ ០០០ រៀល/រដូវ (ចំណេញ ២ ៤៥០ ០០០ រៀលក្នុងមួយរដូវ)។ ចំពោះប្រភពត្រីស្រស់គឺបាន ទិញបន្តពីមណ្ឌលបែកចែកផលនេសាទព្រែកព្នៅ(យឿ)៕

ដោយ៖ឌីណា