Register Already an agent ? Login

ខេត្តព្រៃវេង មានស្រុកចំនួន៧ ជួបប្រទះនឹងគ្រោះរាំងស្ងួតមានផ្ទៃដីប៉ះពាល់ចំនួន ១៨ ៤៥២ហិកតា

ភ្នំពេញ៖ ខេត្តព្រៃវែង បានទទួលផលប៉ះពាល់ដោយសត្វល្អិតចំនួន ១៥០ហិកតា ត្រូវបានសង្គ្រោះទាំងស្រុង ហើយក៏បានជួបប្រទះនឹងគ្រោះរាំងស្ងួតនៅតំបន់មួយចំនួនក្នុងស្រុកទាំងប្រាំពីរ ដែលមានផ្ទៃដីប៉ះពាល់ចំនួន ១៨ ៤៥២ ហិកតា ដោយសង្រ្គោះបាន ៨ ៥៧៨ហិកតា។ បើតាមការឱ្យដឹងពីគណីហ្វេសប៊ុក លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន។

លោក រដ្ឋមន្រ្តីបានបន្តថា បើទោះបីឆ្នាំនេះទទួលបានទឹកភ្លៀងមធ្យមពីដើមរដូវយ់ាងណាក៏ដោយ ក៏បានធ្វើឱ្យការងារបង្កបង្កើនផលស្រូវរដូវវស្សាក្នុងខេត្តព្រៃវែង កិតមកទល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ សម្រេចបានល្អប្រសើរ គឺសាបព្រួសស្រូវបាន ១៥០ ៦២៨ហិកតា ស្មើនឹង ៦០,២៥ភាគរយនៃផែនការ ក្នុងនេះមានស្រូវស្រាល ៥១ ៩២២ហិកតា, ស្រូវកណ្ដាល ៨១ ៧៤០ហិកតា និងស្រូវធ្ងន់ចំនួន ១៦,៩៦៦ហិកតា។

បើតាម លោក វេង សាខុន បាន​បន្ថែមទៀតថា ដោយឡែក ចំពោះការនាំស្រូវចេញពីខេត្តព្រៃវែងទៅកាន់ប្រទេសវៀតណាមគឺមានតម្លៃល្អ (ស្រូវ IR504 =៨៥០ រៀល និង តម្លៃស្រូវ OM5451=៩១០ រៀល) គិតចាប់ពីថ្ងៃទី២២ ខែឧសភា មកដល់ថ្ងៃទី១៦ មិថុនា ឆ្នាំ២០២០ បាននាំចេញសរុបចំនួន ៥៩ ៤២១ តោន។

ក្រៅដំណាំស្រូវនៅខេត្តព្រៃវែង រដ្ឋមន្រ្តីក្រសួងកសិកម្មបានឱ្យដឹងបន្ថែមទៀត តាមរបាយការណ៍ប្រធានមន្ទីរកសិកម្មខេត្ត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ប្រជាកសិករជាច្រើនភូមិ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានជ្រើសរើសយកការដាំដុះដំណាំអំពៅ ជាដំណាំយុទ្ធសាស្ត្រ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក។

របាយការណ៍បានបន្តថា ដោយសារទីផ្សារអំពៅល្អប្រសើរក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាកសិករនៅឃុំជាខ្លាង បានបង្កើនការដាំដុះ កើនឡើងជាងមុនជិតទេ្វដង ដែលកាលពីឆ្នាំមុន ពួកគាត់ដាំដុះបានត្រឹមតែជាង ៣០០ហិកតា តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះ ពួកគាត់បានបង្កើនរហូត ដល់ជាង៥០០ហិកតា។

ម្ចាស់ចម្ការដាំអំពៅ បានឱ្យដឹងថា នៅឆ្នាំនេះប្រជាកសិករ បានពង្រីកការដាំដុះអំពៅយ៉ាងច្រើន ស្ទើរតែគ្មានស្រែទំនេរទេ ព្រោះកាលពីឆ្នាំមុនៗ ពួកគាត់អាចលក់បានប្រមាណពី៣០ ទៅជាង៣០លានរៀល ក្នុង១ហិកតា ប៉ុន្តែសម្រាប់ឆ្នាំនេះ កសិករថា ប្រហែលជាចុះបន្តិចបន្តួច ប៉ុន្តែយ៉ាងហោចណាស់ ក៏ទទួលបានពី ២៥លាន ទៅ៣០លានរៀលដែរក្នុងមួយហិកតា។ បើតាមការបញ្ជាក់ក្នុងរបាយការណ៍ដដែល៕

ដោយ៖ឌីណា