Register Already an agent ? Login

ខេត្តព្រះសីហនុ រដ្ឋាភិបាលបានរៀបចំកំណត់ផែនការប្លង់គោលក្នុងការប្រើប្រាស់ជាចក្ខុវិស័យ និងការអភិវឌ្ឍ នៅឆ្នាំ២០៣០

ព្រះសីហនុ៖ រាជរដ្ឋាភិបាលបានកំណត់ផែនក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាមួយចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា «ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ»។ បើតាមទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន។

ទំព័រហ្វេសប៊ុក សម្ដេច បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយព្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានរដ្ឋាភិបាល បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលពេលនេះបានសម្រេចការសាងសង់បានប្រមាណ ៩០ភាគរយហើយ។

សូមរម្លឹកថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន និងអាជ្ញាធរខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យលទ្ធផលដំបូងនៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ៕

ដោយ៖ឌីណា