Register Already an agent ? Login

ក្នុងខែដំបូង ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានចំណូលជាង៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនា តំបន់ធំៗទាំង៣

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលជាង ៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស សម្រាប់ខែមករា ឆ្នាំ២០២៥។ បើតាមសេចក្ដីប្រកាសព័ត៌មាន គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងខែមករា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ចំនួនភ្ញៀវ ១៤៦,១៤០នាក់ កើន២៦,៤៩% ធៀបនឹងខែមករា ឆ្នាំ២០២៤ ខណៈ ចំណូលទទួលបាន ៦,៩០៣,៣៨០ដុល្លារ កើន២៥,៥៦% ធៀបនឹងខែមករា ឆ្នាំ២០២៤។

ចំណែក ចំណូលពីការលក់សំបុត្រនៅប្រាសាទកោះកែរ មានចំនួន ៣ ៦៨៩នាក់ ទទួលបានទឹកប្រាក់ ៥៥ ៣៣៥ ដុល្លារ។ រីឯ ចំណូលពីការលក់សំបុត្រប្រាសាទបេងមាលា មានចំនួ ន១ ៧៥៣នាក់ ទទួលបានទឹកប្រាក់ ១៧ ៥៣០ដុល្លារ។

សម្រាប់ ចំណូលពីការលក់សំបុត្រភ្នំក្បាលស្ពាន មានចំនួន១២៨នាក់ ទទួលបានទឹកប្រាក់ ៦៤០ ដុល្លារ។ ចំណូលពីការលក់សំបុត្រទូក មានចំនួន ទទួលបានទឹកប្រាក់ ១២០ ៧១៧ដុល្លារ។

គួរបញ្ជាក់ថា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨% បើធៀបនឹងឆ្នាំ២០២៣ មានតែ ៧៩៨ ០៦៩នាក់។ សម្រាប់ ចំណូលពីការលក់បណ្ណវិញមានចំនួន ៤៧ ៨២៦ ៩៨១ដុល្លារ កើនជាង ២៨% បើធៀបឆ្នាំ២០២៣ មានចំនួន៣៧ ១៩៨ ៩៨៨ដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)