Register Already an agent ? Login

សម្តេចតេជោ៖​ វិស័យសំណង់កើនឡើងជាង​ ៧០០ភាគរយក្នុងរយៈពេល៣ខែឆ្នាំនេះ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា វិស័យសំណ​ង់កម្ពុជាមានកំនើនជាង៧០០ភាគរយ ដែលធ្វើឲ្យយើងខ្វះខាតអគ្គិសនី។ ជាការការណ៍​ការពីលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់។

​សម្តេចបន្តថា ដោយសារការរីកចម្រើនលើសការរំពឹងទុកនេះ ធ្វើឲ្យយើងព្យាក​រណ៍ខុសពីកំនើនតម្រូវការថាមពលអគ្គិសនី ខណៈធនាគារពិភពលោកបានព្យាករណ៍ថា កម្ពុជាមានកំនើនប្រើប្រាស់អគ្គិសនីត្រឹម១២ភាគយប្រចាំឆ្នាំ តែប៉ុណ្ណោះ។សម្តេចបន្តថា ប៉ុ​ន្តែ​យ៉ាងណាក៏ដោយ យើងមិនត្រូវឲ្យខ្វះថាមពលអគ្គិសនី សំរាប់ផ្នែកផលិតកម្មនោះទេ ដើម្បីដំណើរការផលិតកម្ម។

​សម្តេចតេជោហ៊ុន សែនបានបន្តថា ហេតុនេះសូមប្រជាពលរដ្ឋមានការយោគយ​ល់ទាក់ទងបញ្ហានេះ ខណៈរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហានេះ។

​លោកកែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាបានប្រកាសទៅកាន់ប្រទេសទួរគី ដើម្បី​នាំចូលកប៉ាល់ផលិតថាមពលអគ្គិសនីមកកាន់កម្ពុជា៕

ប្រភព : www.propertyarea.asia