ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលស្គាល់សមាសភាពទាំង១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ក្នុងនោះមានការបង្កើតក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ។
យោងតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា លេខៈ ៥៤ សសរ ដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានទទួលស្គាល់សមាសភាពទាំង១៣ ដែលត្រូវបានទទួលស្គាល់ ពីសំណាក់រាជរដ្ឋាភិបាលក្នុងនាមជាដៃគូពិភាក្សាការងារ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលក្នុងក្រុមការងារទី៣ មានលោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុបជាប្រធាន និងមានលោកឧកញ៉ាថៃ ជាហ៊ួត លោកបណ្ឌិតតាន់ មុនីវណ្ណ និងឧកញ៉ាជាច្រើនទៀត ដែលកំពុងវិនិយោគក្នុងវិស័យសំណង់ និងអចលទ្រព្យ។
ចំណែកក្រុមការងារទាំង១២ទៀត នៃនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន មានសមាសភាពដូចខាងក្រោម៖១៖ ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ដែលមានលោកឧកញ៉ា ម៉ុង ឬទ្ធី ជាសហប្រធាន និងមានអនុប្រធា និងសមាជិក ១៣នាក់ផ្សេងទៀត។
២៖ ក្រុមការងារផ្នែកទេសចរណ៍ មានលោក លូ ម៉េង ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក១៧នាក់ផ្សេងទៀត។ ៣៖ ក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា មានលោកឧកញ៉ា តែ តាំងប៉រ ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក ១៤នាក់ផ្សេងទៀត។ ៤៖ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដែលមាន លោក ប្រេដតុន ស្ការ៉ូនី ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក១៩នាក់ផ្សេងទៀត។
៥៖ ក្រុមការងារផ្នែកសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ដែលមានលោក អ៊ិន ចាន់នី ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក ១៨នាក់ផ្សេងទៀត។
៦៖ ក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ មានឧកញ៉ា សូ ងួន ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក ១៧នាក់ផ្សេងទៀត។៧៖ ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចការសម្រួលពាណិជ្ជកម្ម មានលោកឧកញ៉ា វ៉ាន់ ស៊ូអៀង ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក១៣នាក់ផ្សេងទៀត។
៨៖ ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដែលមានលោកឧកញ៉ា ណាង សុធី ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក ១៩នាក់ផ្សេងទៀត។ ៩៖ ក្រុមការងារផ្នែកស្រូវអង្ករ មានលោក សុខ ពុទ្ធីវុធ ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក ១៥នាក់ផ្សេងទៀត។ ១០៖ ក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ មានលោកឧកញ៉ា អ៊ុន យុទ្ធី ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក១៤នាក់ផ្សេងទៀត។
១១៖ ក្រុមការងារផ្នែកអប់រំ មានលោកបណ្ឌិត ហេង វ៉ាន់ដា ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក ១២នាក់ផ្សេងទៀត។ ១២៖ ក្រុមការងារផ្នែកសុខាភិបាល មានលោកឧកញ៉ា តាន់ គឹមម៉េង ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក១៣នាក់ផ្សេងទៀត៕
ប្រភព : www.propertyarea.asia