តំបន់ភ្នំបាសិទ្ធ កំពុងមានភាពមមារញឹកខ្លាំងលើវិស័យអចលនទ្រព្យ ទាំងវិស័យដីពុះឡូតិ៍ វិស័យផ្ទះបុរី ព្រមទាំងវិស័រីហ្សតជាដើម ដែលតម្លៃអចលនទ្រព្យនៅតំបន់ទេសចរមួយនេះ ក៏កំពុងកើនឡើងឥតឈប់ឈរផងដែរ ។
យោងតាមអ្នកជំនាញ បានឲ្យដឹងថា តំបន់ភ្នំប្រសិទ្ឋ មានការរីកចម្រើនលឿន និងធ្វើឲ្យតម្លៃអចលនទព្យឡើងថ្លៃ លឿន លើសពីការរំពឹងទុកនោះគឺ ព្រោះតំបន់នេះស្ថិតនៅកៀកបង្កើយនឹងរាជធានីភ្នំពេញ ពិសេសខណ្ឌព្រែកព្នៅ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋទៅកាន់តំបន់នេះកាន់តែច្រើន ម្យ៉ាងវិញទៀតស្ថិតនៅក្បែរមណីយដ្ឋាន ដែលប្រជាពលរដ្ឋងាយទៅកំសាន្ត ឬលំហែរកាយចុងសប្តាហ៍ផង។
បើយើងក្រឡេកមើលពីទិដ្ឋភាពទូទៅនៃ តំបន់សក្តានុពល១នេះ យើងមើលឃើញថា មានបុរីតម្លៃទាបជាច្រើន កំពុងសាងសង់ ជាបន្តបន្ទាប់ ដែលខ្លះជាក្រុមហ៊ុនរបស់កូនខ្មែរ និងខ្លះទៀត ជាក្រុមហ៊ុនរបស់ចិនជាដើម ដែលកំពុងមរមាញឹក ក្នុងការសាងសង់។
យោងតាម លោក វិចិត្រ ភ្នាក់ងារ លក់បុរីមួយកន្លែង បានឲ្យដឹង គ្រប់គម្រោងបុរីដែលក្រុមរបស់លោកលក់ បានលក់ចេញអស់យ៉ាងធូរ ដោយមានអតិថិជនជាច្រើន ដណ្តើមគ្នាទិញ ព្រោះតែពួកគាត់ជឿជាក់ថា គាត់ជឿជាក់លើ សំណង់ និងភាពរីកចម្រើននៃតំបន់នេះ។
លោកបន្តយ៉ាងជឿជាក់ ថា កំណើននៃ សំណង់បុរីនៅតំបន់នេះ អាចនឹងរីកកាន់តែច្រើនឡើងៗ ខណៈតម្រូវការកាន់តែច្រើន ហើយតម្លៃអចលនទ្រព្យកាន់តែឡើងថ្លៃ ។ ប្រសិនបើផ្លូវក្រវ៉ាត់ក្រុងទៅដល់ តំបន់១នេះ នឹងកាន់តែមានសក្តានុពលថែមទៀត។
យោងតាមឯកឧត្តមជា សុផារ៉ាទេសរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កំពុងជម្រុញឲ្យមានការវិនិយោគលំនៅដ្ឋានតម្លៃសមរម្យនៅតំបន់នោះឲ្យកាន់តែច្រើន។
ដោយសារភាពអំណោយផលទាំងនេះ រួមទាំងលក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ សណ្ឋានដីខ្ពស់មិនប្រឈមមុខនឹងការលិចទឹក បានធ្វើឲ្យមានការចាប់អារម្មណ៍វិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិកាន់ តែច្រើនទៅកាន់តំបន់នេះរយៈពេលបីទៅ៥ឆ្នាំខាងមុខ ការអភិវឌ្ឍនៅតំបន់នេះនឹងកញ្រ្ជោលខ្លាំង ហើយតម្លៃដីធ្លីនឹងកើនឡើងទ្វេរដង ធៀបនឹងបច្ចុប្បន្ន។
ប្រភព : Bee