មានក្រុមហ៊ុនជាច្រើនបាននឹងកំពុងធ្វើការឃោសនា ការលក់ផ្ទះល្វែងតម្លៃសមរម្យ ដីឡូតិ៍នៅតាមជាយក្រុង ក្នុងតម្លៃថោកៗ គ្មានការប្រាក់ជាដើម ខណៈក្រសួងដេនដីបានប្រកាស ប្រាប់ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគម្រោងទាំងនេះ។
កាលពីថ្មីៗកន្លងទៅនេះ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយ៍កម្មនិងសំណង់ បានលើកឡើងខ្លាំងៗថា នៅភ្នំពេញសព្វថ្ងៃ មានក្រុមមនុស្សបោកប្រាស់ច្រើន ដែលក្រសួងកំពុងដោះស្រាយ។
បើតាមឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា លោក មិនលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ឱ្យទៅទិញដី ផ្ទះទាំងនោះទេ ហើយមុននឹងទិញត្រូវពិនិត្យមើលក្រុមហ៊ុនឱ្យបានច្បាស់លាស់ បើគ្រាន់តែជាបុគ្គលម្នាក់ប្រជាពលរដ្ឋមិនគួរប្រថុយទិញយកនោះទេ។
បើតាមលោក ជា សុផារ៉ា បានឲ្យដឹងផងដែរថា ដើម្បីចៀសសវាងករណីទិញដីឫផ្ទះចាញ់បោកគេ ត្រូវសិក្សាទៅលើបញ្ហាមួយចំនួនដូចខាងក្រោម៖
១-ត្រូវសិក្សាផ្លូវច្បាប់ឱ្យបានច្បាស់លាស់៖
ការសិក្សាផ្លូវច្បាប់ឲ្យបានច្បាស់លាស់ គឺជារឿងសំខាន់ ថាតើដីនៅតំបន់នោះ ស្ថិតនៅក្នុងដីស្របច្បាប់ឬទេ ? តើមានច្បាប់អនុញ្ញាតឱ្យពុះលក់ឬក៏អត់?តាមរយៈការស៊ើបសួរពីអាជ្ញាធរ និងមេភូមិ មេឃុំជាដើម។
២. អំពីក្រុមហ៊ុន
អ្នកត្រូវដឹងថា តើក្រុមហ៊ុននោះជាក្រុមហ៊ុនអ្វី មានចុះបញ្ជីច្បាស់លាស់ឬទេ? ក្រុមហ៊ុនធ្លាប់មានបញ្ហា ទំនាស់ជមួយអតិថិជនពីមុនមកឬទេ?
៣-ជារឿងដែលសំខាន់មួយទៀត ត្រូវពិចារណាថា ដី ឫផ្ទះលក់ថោកៗគ្មានការប្រាក់ គ្មានប្រាក់កក់នោះ ប្រាកដជាមិនអាចទុកចិត្តបានទេ ទោះតម្លៃត្រឹម ៥ ០០០ដុល្លារ ឫ៦ ០០០ដុល្លារ តែនេះជាលុយដែលប្រជាពលរដ្ឋខំរកដោយលំបាក ជាញើសជាឈាមយកឱ្យគេស្រួលៗម្ល៉េះ? ។
ប្រភព : Bee