ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងពីកាលានុវត្តន៍ភាព និងបញ្ហាប្រឈមនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលសម្តេចនឹងចូលរូមសន្និសីទប្រចាំឆ្នាំនៃវិទ្យាស្ថានអភិវឌ្ឍន៍កម្ពុជា (CDRI) ស្តីអំពីបដិវដ្តឧស្សាហកម្មទី៤នៅថ្ងៃស្អែកនេះ។
សម្តេចតេជោថ្លែងនៅក្នុងចែកសញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៥ ខែមីនានេះថា ការចូលរួមឧស្សាហកម្មនេះ ដើម្បីទាញយកផលចំណេញ យ៉ាងដូចម្តេចហើយទប់ស្កាត់នៃផលវិបាកនៃវិស័យបដិវដ្តឧស្សាហកម្មទី៤ បច្ចេកវិទ្យាមួយនេះអាចធ្វើការជំនួសមនុស្សជាច្រើន។
សម្តេចថា “បើវាតែម្នាក់ឯង(មនុស្សយន្ត) ធ្វើការជំនួសមនុស្សម៉ាការគោកហើយ ហើយមនុស្សមានការងារអីធ្វើ ដោយប្រើសុទ្ធតែមនុស្សយន្តហោះរួចទៅហើយចឹងមនុ ; ស្សមែនទែនមានការងារឯណាធ្វើ។ នេះជាបញ្ហា” ។ សម្តេចបន្តថា “នៅថ្ងៃស្អែកនេះ ខាងវិទ្យាស្ថានអភិវឌ្ឍន៍កម្ពុជា នឹងដាក់មនុស្សយន្តតឱ្យនិយាយតជាមួយសម្តេច និងស្វាគមន៍សម្តេចដែលបានចូលរួមប្រជុំ ។ បើវានិយាយជំនួសយើងបានទៀតថ្ងៃក្រោយ យើងនឹងយកប្រើប្រាស់វា”។
បដិវត្តន៍ឧស្សាហកម្មទី៤បានចាប់ផ្តើម តាមរយៈទាញយកផលប្រយោជន៍ពីការប្រើប្រាស់សេដ្ឋកិច្ចបែបឌីជីថល ដែលជានិន្នាការថ្មីមួយតម្រូវឱ្យប្រទេសកំពុងអភិវឌ្ឍន៍ត្រូវរៀបចំខ្លួន ដើម្បីទាញយកសក្តានុពលពីបច្ចេកវិទ្យា ដែលកំពុងមានភាពរូកចម្រើនដ៏លឿននេះ។
ឆ្លើយតបបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាន និងកំពុងបង្កើតគោលនយោបាយ សម្រាប់សេដ្ឋកិច្ចបែបឌីជីថល ដែលជាវិស័យថ្មីមួយនៃសេដ្ឋកិច្ចបែបឌីជីថល។
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក កាន ច័ន្ទមេត្តាបានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលា ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំគោលនយោបាយ សម្រាប់ការបង្កើតធុរកិច្ចឌីជីថលកាលពីពេលថ្មីៗនេះថា គោលនយោបាយនេះ នឹងជួយឱ្យយុវជនកម្ពុជាមានសមត្ថភាព មានចំណេះដឹងបច្ចេកវិទ្យា មានឱកាសកាន់តែច្រើនក្នុងការបង្កើតអជីវកម្មថ្មី ជាពិសេសប្រែក្លាយអជីវកម្មប្រពៃណី មកជាអាជីវកម្មឌីជីថលដោយប្រើប្រាស់បច្ចេកវិទ្យា។ លោកបន្តថា ទាំងយុវជនកម្ពុជា ទាំងសហគ្រាសធនតូច និងមធ្យម នឹងអាចទាក់ទាញអ្នកវិនិយោគខាងក្រៅមកបណ្ដាក់ទុនបន្ថែម។
លោកបន្តថា “វាគឺជាវេទិការដំបូងដែលផ្ដល់ឱកាសដល់ដៃគូរពាក់ព័ន្ធ ធ្វើការពិភា ក្សាលើបញ្ហាប្រឈម និងផលលំបាកនានា ដែលជាការរំខានដល់ការអភិវឌ្ឍឌីជីថលជូនដល់អ្នករៀបចំគោលនយោបាយ ដើម្បីកំណត់ជាវិធាន ការគាំទ្រ ការជំរុញការវិនិយោគ និងលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងស្មោះត្រង់ និងស្របច្បាប់សម្រាប់សហគ្រិនក្នុងវិស័យឌីជីថល”។
លោកកាន ច័ន្ទមេត្តាបានបន្តថា “បញ្ហានេះរដ្ឋាភិបាលតែម្ខាង មិនអាចដោះស្រាយបាននោះទេ ហេតុនេះបានជាសិក្ខាសាលានេះ បានអញ្ជើញឱ្យអ្នកចូលរួមគ្រប់ភាគីពាក់ព័ន្ធ សហការគ្នា និងផ្តោតលើដំណោះស្រាយដែលអាចអនុវត្តបាន រវាងរដ្ឋាភិបាល វិស័យឯកជន ធនាគារ សហគ្រិន និងក្រុមហ៊ុនចាប់ផ្ដើមធុរកិច្ច និងអ្នកសិក្សាជាដើម”។
ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា ជានិន្នាការសេដ្ឋកិច្ច តាមបែបប្រព័ន្ឋឌីជីថលកំពុងធ្វើដំណើរទៅមុខ យើងមិនអាចទប់បាននោះទេ ប៉ុន្តែយើងត្រូវពិនិត្យមើលដោយប្រុងប្រយ័ត្ន និងត្រូវសួរថាតើប្រព័ន្ឋឌីជីថលនេះស្ថិតនៅកន្លែងណា ដួចជាប្រើប្រាស់ទាក់ទងនឹងការទូទាត់លុយ ការប្រាស្រ័យទាក់ទងគ្នា និងការចែកចាយព៌តមានជាដើម។
លោកបន្តថា “យើងអាចប្រឈមនឹងបញ្ហា ប្រសិនជាយើងយល់ពីវាមិនបានច្បាស់លាស់ឬធ្វើឡើងសើរៗ ហើយបើយើងរត់តាមគេ និងធ្វើមិនបានស៊ីជម្រៅ វានឹងមិនផ្តល់ផលប្រយោជន៍ច្រើននោះឡើយ”៕
ប្រភព : www.propertyarea.asia