កាលពីព្រឹកថ្ងៃទី២២ ខែមីនា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កម្មពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ថា កម្ពុជា នឹងតភ្ជាប់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅ ហូជីមិញ និងពីភ្នំពេញ ទៅបាងកក។
សម្តេចបានថ្លែងទៀតថា ជំហានបន្ទាប់ ក្រោយពេល ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ កម្ពុជានឹងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញបាវិត ដើម្បីតភ្ជាប់ឲ្យកាន់តែជិតវៀតណាម ។
បើមើលទៅវៀតណាម គ្រប់ផ្លូវជាតិ របស់គេ បានពង្រីកឲ្យ ក្លាយទៅជា ផ្លូវល្បឿនលឿនអស់ហើយ ដែលនេះ ក៏ជាមហិជ្ជតារបស់កម្ពុជា ក្នុងការពង្រីកផ្លូវជាតិនៅកម្ពុជា ផ្លូវល្បឿនលឿន។
ថា ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅបាវិត ព្រំដែនកម្ពុជា-វៀតណាម គឺបានសិក្សារួចរាល់ចប់សព្វគ្រប់អស់ហើយ ដែលត្រូវចំណាយថវិកាអស់ប្រមាណ៣.៨០០លានដុល្លារដែលមានចម្ងាយផ្លូវប្រវែង១៦០គីឡូម៉ែត្រ។
ជាមួយគ្នានេះ រដ្ឋាភិបាលកំពុងតែពិនិត្យលទ្ធភាពសាងសង់ព្រលានយន្តហោះនៅទិសឦសានថែមទៀត។ដែលព្រលានយន្តហោះនឹងត្រូវសាងសង់នៅ ចន្លោះខេត្តរតនគីរី និងមណ្ឌលគិរី ហើយធ្វើឱ្យតំបន់ជាប៉ូលសេដ្ឋកិច្ចមួយសំខាន់នៅប៉ែទិសឦសាននៃប្រទេសកម្ពុជា ។
គួរឲ្យដឹងផងដែរថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នេះ មានប្រវែងសរុប ១៩០គ.ម ០១០ម ដោយចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។
ប្រភព : Bee