វិស័យអចលនទ្រព្យបានរីកសុះសាយទូទាំងប្រទេសដែលជាភាពទាក់ទាញយ៉ាងខ្លាំងមិនថាវិនិយោគិនបរទេស ឬក្នុងស្រុកនោះទេមានការចាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យយ៉ាងខ្លាំងក្លា។
សម្រាប់អ្នកដែលចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យត្រូវត្រៀមអ្វីខ្លះ ឬត្រូវដឹងអ្វីខ្លះទើបអាចឈានចូលអចលនទ្រព្យដោយមានទំនុកចិត្ត។ ខាងក្រោមនេះជាសំណួរទាំង៣ដែលត្រូវសួរខ្លួនឯងមុននិងសម្រេចឈានចូលអចលនទ្រព្យ៖
១.តើអ្នកដឹងអ្វីខ្លះពីអចលនទ្រព្យ?
ជាការពិតណាស់ចំណេះដឹង ជាចំណុចសំខាន់បំផុតនៃការចាប់ផ្តើមការងារ ព្រោះចំណេះដឹង ជាការសំដៅលើការចេះ ប្រមូលព័ត៌មានយ៉ាងដូចម្តេចឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអាចទទួលបានព័ត៌មានបើកផ្លូវ និងព័ត៌មានពាក់ព័ន្ធក្នុងវិស័យដែលយើងត្រូវផ្តល់សេវាកម្ម ឬវិនិយោគ។
អ្នកត្រូវយល់ដឹងឲ្យបានច្បាស់ពីអចលនទ្រព្យបើអ្នកមិនទាន់ស្គាល់ច្បាស់ពីវានោះទេអ្នកនឹងប្រឈមមុខជាមួយនិងបញ្ហាជាច្រើនពេលចាប់ផ្តើមឈានចូល។
២.តើអ្នកមានគោលដៅច្បាស់លាស់ឬនៅ?
ការកំណត់គោលដៅឲ្យបានច្បាស់លាស់ជារឿងដែលចាំបាច់បំផុតដែលអ្នកត្រូវតែធ្វើមុនដំបូងគេ ហើយត្រូវកំណត់គោលដៅមួយសម្រាប់ខ្លួនឯងថាចង់វិនិយោគលើអ្វី ប្រសិនបើវិនិយោគលើដីត្រូវដឹងថាដីកន្លែងណាល្អ និងងាយចំណេញប្រាក់ ពេលដែលវិនិយោគនឹងមិនមានការខាតបង់។
បើអ្នកមានគោលដៅច្បាស់លាស់ហើយវានិងមានភាពងាយស្រួលក្នុងការវិនិយោគ ដោយរៀបចំផែនការបានយ៉ាងល្អនៅក្នុងដំណើរការវិនិយោគ។
៣.ត្រៀមខ្លួនប្រឈមនឹងហានិភ័យឬនៅ?
នៅក្នុងវិស័យណាមួយក៏ដោយតែងតែមានហានិភ័យ ដូច្នេះហើយកំឡុងពេលវិនិយោគគឺមានការប្រឈមនឹងហានិភ័យច្រើន ហេតុនេះដើម្បីបញ្ចៀសហានិភ័យ និងការបាត់បង់ទំនុកចិត្ត គឺត្រូវត្រៀមខ្លួនប្រឈមនិងហានិភ័យជាមុនដើម្បីពង្រឹងខ្លួនឯង ហើយងាយស្រួលដោះស្រាយរាប់បញ្ហាទាំងអស់ដោយមិនចាំបាច់ប្រើពេលច្រើនក្នុងការដោះស្រាយហើយមិនមានហានិភ័យដល់ខ្លួនឯង។
ប្រភព : Bee