Register Already an agent ? Login

ចំណុចពិសេសទាំង៥នៃខុនដូដែលមនុស្សសម័យថ្មីគួរជ្រើសរើសរស់នៅ

ចំនូនខុនដូនៅកម្ពុជាកំពុងមានការផ្គត់ផ្គង់កាន់តែច្រើននៅក្នុងទីផ្សារ បានធ្វើឲ្យនិន្នាការទិញលក់មាន ការប្រែប្រួល នៅក្នុងទីផ្សារនៃវិស័យថ្មីនេះ ដោយចំនួនអ្នកទិញបានងាករកខុនដូ ដែលសាងសង់ជិត បញ្ចប់ជាជាងគំរោងថ្មី។

ខាងក្រោមនេះជាចំណុចពិសេសទាំង៥នៃខុនដូដែលបានឆក់ទាញបេះដូងមនុស្សឲ្យទៅរស់នៅហើយនិងធ្វើឲ្យគម្រោងខុនដូមានកាន់តែច្រើន៖

១.កន្លែងប្រមូលផ្តុំដោយសេវាកម្មសម្បូបែប

ខុនដូជាកន្លែងមួយដែលប្រមូលផ្តុំទៅដោយដេវាកម្មចម្រុះ ដោយសារខុនដូត្រូវបង្កើតឡើងក្នុងគោលបំណងមួយគឺការផ្តល់ជូនជីវិតរស់នៅប្រកបដោយផាកសុខភាព និងភាពងាយស្រួល ដែលកំពុងតែឆ្លើយតបនឹងចំណុចនេះ គម្រោងខុនដូបានភ្ជាប់មកជាមួយនឹងសេវាកម្មចម្រុះនៅក្នុងគម្រោងស្រាប់ដើម្បីបំពេញតាមតម្រូវការទូទៅរបស់ម្ចាស់លំនៅដ្ឋានដែលមានដូចជា៖ កន្លែងហាត់ប្រាណ ស្ទីម សោណា អាងហែលទឹក កន្លែងញ៉ាំអាហាររួមទាំងប្រព័ន្ធការពារសន្តិសុខរួមមានវីដេអូសុវត្ថិភាពប្រព័ន្ធសំលេងប្រកាសអាសន្នដែលរក្សាសុវត្ថិភាពបាន២៤ម៉ោង។   

២.ទីតាំងនៅតំបន់កណ្តាលក្រុង

អគារខុនដូត្រូវបានសាងសង់នៅតំបន់កណ្តាលក្រុង ដែលអាចផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាង ជាមួយការធានានិងផ្តល់ជូននូវសេវាកម្មចាំបាច់នានាជាកត្តាសំខាន់ដែលអាចប្រាកដថាអ្នករស់នៅក្នុងខុនដូនឹងមិនចំណាយពេលរាប់ម៉ោងក្នុងការធ្វើដំណើរទៅកន្លែងធ្វើការ ហាងកាហ្វេ ឬសាលារៀន ជាដើម។

តំបន់កណ្តាលជាទីតាំងមួយ ដែលប្រមូលផ្តុំ ទៅដោយសេវាកម្មសំខាន់ៗជាច្រើនដូចជា៖ សាលារៀនជាតិ និងអន្តរជាតិ មន្ទីរពេទ្រ ស្ថាប័នរដ្ឋ ធនាគារ ផ្សារទំនើប កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន ការិយាល័យ និងតំបន់ពាណិជ្ជកម្ម។ 

៣.កន្លែងរស់នៅបែបទាន់សម័យ

នៅពេលខាងមុខកម្ពុជាកាន់តែរីកចម្រើនខ្លាំងក្លាទៅ ប្រាកដណាស់ថាពិតជាមានប្រជាជនជាច្រើនមានតម្រូវការក្នុងការរស់នៅប្រកបដោយភាពស៊ីវិល័យ ដូច្នេះហើយខុនដូជាកន្លែងមួយដែលបានប្រមូលផ្តុំដោយអ្នកដែលមានរបៀបរស់នៅមួយប្រកបដោយភាពស៊ីវិល័យ ហើយនៅទីនេះអ្នកអាចបង្កើតមិត្តភាព ការប្រាស្រ័យទាក់ទង និងការដោះដូរបទពិសោធន៍រស់នៅជាមួយមនុស្សក្នុងសហគមន៍ជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាល។ 

៤.អត្រានៃការជួលត្រលប់ខ្ពស់

ខុនដូអាចផ្តល់ជូននូវផលចំណេញខ្ពស់បាន២ប្រភេទ៖

ទី១ ការដាក់ជួលត្រឡប់គឺការទិញខុនដូអាចដាក់ជួលបានតម្លៃខ្ពស់ជាង ២ ទៅ ៣ ដងប្រៀបធៀបទៅនឹងផ្ទះជាប់ដី។

ទី២៖ ការកើនឡើងថ្លៃដើម គឺខុនដូអាចមានតម្លៃកើនឡើងថ្លៃនៅពេលដែលតម្រូវការខុនដូមានតម្រូវការខ្ពស់

៥.ទិញខុនដូចំណេញជាងជួលផ្ទះប្រណិត

ការទិញខុនដូអាចជាជម្រើសល្អមួយ ដែលល្អជាងការជួលផ្ទះប្រភេទប្រណិតៗសម្រាប់ការស្នាក់នៅដោយហេតុថាតម្លៃជួលប្រចាំខែនៃផ្ទះប្រភេទនេះ មានអត្រាខ្ពស់ជាង ឬប្រហាក់ប្រហែលនឹងថ្លៃ បង់រំលស់ខុនដូប្រចាំខែរួចទៅហើយ។

ដូច្នេះហើយការទិញខុនដូវាជម្រើសល្អហើយទទួលបានផលចំណេញពីការទិញខុនដូនេះបន្ថែមទៀតផង។   

ប្រភព : Bee