Register Already an agent ? Login

សិក្សា​លើ​មូលដ្ឋាន​ចំនួន៥​ ​មុន​វិនិយោគ​លើ​ដីធ្លី​

ភ្នំពេញ​៖​ ​អ្នកណា​ក៏​ចង់​ចំណេញ​ច្រើន​ ​និង​លក់​ដី​ឆាប់​ដាច់​ដែរ​ ​នៅពេល​អ្នក​វិនិយោគ​ស្វែងរក​ផល​ចំណេញ​ ​ប៉ុន្តែ​ការទិញ​ដី​ទាំង​ប្រថុយប្រថាន​គ្មាន​ជំនាញ​ច្បាស់លាស់​ ​នឹង​មិន​ធ្វើឲ្យ​ការ​វិនិយោគ​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​នោះ​ទេ​។​

គេហទំព័រ​ ​Propertyarea.asia​ ​សូម​លើកយក​គំនិត​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​រយៈពេល​ជាង២ទសវត្សរ៍​មក​បង្ហាញ​ ​ហើយ​លោក​តែង​ទទួល​បាន​ជោគជ័យ​នូវ​ការទិញ​លក់​ដីធ្លី​ជាប្រចាំ​។​

​លោក​ ​កាង​ ​សុធី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Land​ ​Station​ ​Real​ ​Estate​ ​បាន​លើកយក​គំនិត​ជាច្រើន​សម្រាប់​ពិចារណា​ ​មុន​សម្រេចចិត្ត​វិនិយោគ​លើ​ដីធ្លី​ ​ដើម្បី​លក់​ឆាប់​ដាច់​ ​និង​ទទួល​បានផល​ចំណេញ​ច្រើន​។

ត្រូវ​រក​ទិញ​ដី​មានតម្លៃ​ទាប​ជាង​ទីផ្សារ​

​ការ​រកបាន​ដី​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ ​គឺ​ទទួល​បាន​ជោគជ័យ​មួយ​ជំ​ហ៊ាន​រួចហើយ​ ​ប៉ុន្តែ​ការ​រក​ដី​បែបនេះ​បាន​គឺ​ត្រូវ​ព្យាយាម​ ​និង​អត់ធ្មត់​ ​ហើយ​អ្នកទិញ​ត្រូវ​ធ្វើការ​ជាមួយ​ភ្នាក់ងារ​អចលនទ្រព្យ​ច្រើន​ ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជាដើម​។​ ​ការ​រកបាន​ដី​បែបនេះ​ ​ជួនកាល​ត្រូវ​ចំណាយពេល១ខែ​យូរ​ ​ឬ​ឆាប់​ជាង​នេះ​អាស្រ័យ​លើ​ការ​ព្យាយាម​របស់​យើង​។​

​ការទិញ​ដី​ឲ្យ​មានតម្លៃ​ទាប​ជាង​ទីផ្សារ២០ភាគរយ​ ​ឬ៣០ភាគរយ​ពិតជា​ល្អ​ប្រសើរ​ ​ហើយ​យើង​នឹង​លក់​ចេញ​បាន​លឿន​ ​និង​ត្រូវ​ទុក​ឳ​កាស​ឲ្យ​អ្នក​វិនិយោគ​បន្ទាប់​ចំណេញ​ផង​ ​កុំ​ចង់​ចំណេញ​តែម្នាក់ឯង​។​

ទិញ​ដី​នៅ​តំបន់​អភិវឌ្ឍន៍​

​តំបន់​អភិវឌ្ឍន៍​ដែល​មាន​រោងចក្រ​ ​សហគ្រាស​ ​ឬប្រជាជន​រស់នៅ​ច្រើន​ជា​ប្រភេទ​ដី​រស់​ ​មានន័យថា​មាន​ចរន្ត​នៃ​តម្រូវការ​ជាប្រចាំ​។​ ​ហេតុនេះ​ការទិញ​ដី​ឲ្យបាន​តម្លៃ​ល្អ​ ​និង​ស្ថិត​ក្នុង​ផែនការ​អភិវឌ្ឍន៍​ពិតជា​ល្អ​ប្រសើរ​ ​ដែល​ធ្វើឲ្យ​យើង​ងាយ​លក់​ចេញ​ ​និង​ចំណេញ​បាន​លឿន​។​

​ទិញ​ដី​ដែល​មាន​សណ្ឋានដី​ល្អ​

​រូបរាង​ដី​មាន​សណ្ឋាន​ខុស​ៗ​គ្នា​ ​ហេតុនេះ​ការទិញ​ដី​ដែល​រូបរាង​ស្អាត​(​មើលតាម​ប្លង់​)​ក៏​ជា​ដី​ ​ដែល​ផ្តល់​ឳ​កាស​ឲ្យ​អ្នក​វិនិយោគ​ងាយស្រួល​លក់​ចេញ​ ​និង​ចំណេញ​ផង​ដែរ​ ​ប៉ុន្តែ​ដី​នៅក្នុង​ចំណុច​ទី៣នេះ​ ​ត្រូវ​មាន​រួមបញ្ចូល​នូវ​ចំណុច​ទី១និង​ទី២ខាងលើ​ផង​ដែរ​។​

ទិញ​ដី​នៅ​តាមផ្លូវ​ធំ​និង​ជា​ផ្លូវ​វែង​

​តម្លៃ​ដី​ក៏​មានការ​ប្រែប្រួល​លើ​ទាក់ទង​នឹង​ទំហំ​ ​និង​ទាក់ទង​នឹង​ប្រវែង​ផ្លូវ​ផង​ដែរ​ ​ព្រោះ​ដី​នៅ​តំបន់​ផ្លូ​វតូចៗ​ ​និង​ផ្លូវទាល់​មិន​ងាយ​ឡើងថ្លៃ​ ​និង​ពិបាក​រក​អតិថិជន​ផង​ដែរ​។​ ​ប្រសិនជា​យើង​ទិញ​ដី​នៅ​លើ​ផ្លូវ​ទ័ល​ ​ផ្លូវ​តូច​ចង្អៀត​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លក់​ ​និង​ទទួល​បានផល​ចំណេញ​នោះ​ទេ​។​

​ទិញ​ដី​នៅ​តំបន់​ស្ថិត​ក្នុង​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​

​ការ​ដឹង​ព៌​ត​មាន​លឿន​ ​និង​មុនគេ​ ​ជា​ជំ​ហ៊ាន​ជោគជ័យ​មួយ​រួច​ទៅ​ហើយ​ ​ប៉ុន្តែ​ការ​ទទួល​បា​នព៌​ត​មាន​លឿន​ ​ពី​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​ជា​រឿង​ពិបាក​មួយ​ ​ដែល​ទាមទារ​ឲ្យ​យើង​តាម​ដា​នព៌​ត​មាន​ ​និង​មាន​ប្រភព​ស្និ​ទ្ឋ​នឹង​រដ្ឋាភិបាល​ ​ព្រោះ​មានតែ​មន្រ្តី​រដ្ឋាភិបាល​ទេ​ ​ដែល​អាច​ដឹងរឿង​នេះ​បាន​មុនគេ​និង​ឆាប់រហ័ស​។​ ​

ដូច្នេះ​បើ​យើង​ទិញ​ដី​ស្ថិតនៅ​ក្នុង​តំបន់​ ​ដែល​ស្ថិត​ក្នុង​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​បាន​ឆាប់រហ័ស​ ​និង​ជា​គំរោង​ដែល​មិន​ចំណា​យេ​ពេល​យូរ​ដើម្បី​ចាប់ផ្តើម​ ​យើង​នឹង​ទទួល​បាន​ផល​ចំ​ណេញ​លឿន​ ​និង​លក់​ឆាប់​ដាច់​ផង​ដែរ​៕​

ប្រភព : www.propertyarea.asia