Register Already an agent ? Login

ដំណោះស្រាយ​បឋម​៖​ ​រោងចក្រអគ្គិសនី​ដើរ​​ដោយ​​ធ្យូងថ្ម​ថ្មី​​មួយ​​នឹង​​ដាក់​​ឲ្យ​ដំំ​ណើរ​ការ​​ខែកញ្ញា២០១៩

​ព្រះសីហនុ​៖​ ​រោងចក្រអគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ ​១៥០​ ​មេ​ហ្កា​វ៉ាត់​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ​ ​នឹងអាច​បញ្ចេញ​ថាមពល​មក​បណ្តាញ​ជាតិ​ខែកញ្ញា២០១៩ខាងមុខនេះ​ ​ខណៈ​កង្វះខាត​ថាមពល​អគ្គិសនី​ ​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ស្រួច​ស្រាវ​មួយ​។​ ​

​យោង​តាម​ហ្វេ​សបុ​ក​ ​Kroko​ ​ក្រគរ​ ​ជួយ​ ​ក្រគរ​ ​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ​១៨​ ​ខែមីនា​កន្លងមក​នេះ​ថា​ ​គម្រោង​នេះ​ស្ថិត​ក្រោម​ការសាងសង់​ជាង២ឆ្នាំ​ហើយ​ ​ដោយ​ប្រើ​ម៉ាស៊ីន​របស់​ក្រុមហ៊ុន​ ​GE​ ​អាមេរិក​ ​និង​សង់​ព្រមទាំង​តម្លើង​ដោយក្រុម​ហ៊ុន​ ​Toshiba​ ​ជប៉ុន​។​ ​ការ​ដាក់ឲ្យ​ដំណើរការ​នេះ​ ​គឺ​ដើម្បី​ឆ្លើយតបទៅនឹង​ប្រតិកម្ម​ ​និង​ការ​ត្អូញត្អែរ​ ​ពី​ការ​ខ្វះខាត​ថាមពល​អគ្គិសនី​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​ពីសំណាក់​ប្រជាពលរដ្ឋ​ ​ជាពិសេស​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​រាជធានី​ភ្នំពេញ​ ​រួម​ជាមួយ​នឹង​​តំបន់​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។​

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​(​EDC​)​ ​បាន​បញ្ជាក់​ដែរ​ថា​ ​កម្ពុជា​នៅតែ​ខ្វះខាត​ថាមពល​ប្រមាណ១៣​%​ ​ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​ធ្វើការ​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ខ្លះ​រហូត​រដូវវស្សា​ចូល​មកដល់​ ​ដោយ​ការ​បន្ថយ​ការ​ផ្គត់ផ្គង់​នេះ​ ​ត្រូវ​ធ្វើឡើង​នៅពេល​ថ្ងៃ​ ​និង​តាម​កន្លែង​ឆ្លាស់គ្នា​ ​ដើម្បី​រក្សា​ការ​ផ្គត់ផ្គង់​ពេលយប់​ ​ដែល​ជា​ពេល​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ប្រើប្រាស់​ជាចាំបាច់​ប្រចាំថ្ងៃ​។​ ​

សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​កាលពី​ថ្ងៃទី​ ​១៨​ ​ខែមីនា​ម្សិលមិញ​នេះ​ឲ្យដឹង​ថា​ ​កម្ពុជា​ខ្វះខាត​អគ្គិសនី៤០០មេ​ហ្គា​វ៉ាត់​ ​សម្រាប់​ប្រើប្រាស់​ ​និង​ស្នើរ​ដល់​ពល​រដ្ឋ​ឪ្យ​មានការ​អត់ធ្មត់​។​ ​

សម្តេច​ថ្លែង​ដូច្នេះ​ ​”​សូម​អោយ​ប្រជាពលរដ្ឋ​មានការ​អត់ធ្មត់​បន្តិច​ ​ពីព្រោះ​ពេលនេះ​កម្ពុជា​យើង​កំពុង​ខ្វះខាត​អគ្គិសនី​ ​ប្រើប្រាស់​រហូតដល់៤០០មេ​ហ្គា​វ៉ាត់​ ​ព្រោះ​យើង​ខ្វះខាត​ទឹក​ក្នុង​ការ​ទាញ​យក​ថាមពល​ពី​វារី​អ​គិ្គ​សនី​”​។​ សម្តេច​បន្ត​ថា​ ​“​ជាមួយគ្នា​នេះ​ផង​ដែរ​ ​រាជរដ្ឋាភិបាល​ ​កំពុង​រង់ចាំ​ការ​ឆ្លើយតប​ពី​ប្រទេស​ទួ​កគី​ ​ក្នុង​ការ​ទទួល​កា​ប៉ាល់​ដែល​ផ្ទុក​អគ្គិសនី​ ​ព្រោះ​យើង​ត្រូវការ​ទាញ​ថាមពល​អគ្គិសនី​ពី​កា​ប៉ាល់​នេះ​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​”​។​ ​

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​នៅតែ​បន្ត​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​ ​សហគ្រាស​អាច​ប្រើ​ម៉ាស៊ីនភ្លើង​បាន​ ​សូម​ប្រើ​ម៉ាស៊ីនភ្លើង​ជំនួស​កា​ប្រើប្រាស់​ភ្លើងអគ្គិសនី​វិញ​ ​ដើម្បី​ចូលរួម​សន្សំសំចៃ​ទាំងអស់គ្នា​ ​នៅពេល​ដែល​យើង​កំពុងតែ​ខ្វះខាត​ភ្លើង​អគ្គីស​នី​៕​

ប្រភព : www.propertyarea.asia