ក្រៅពីជនជាតិចិន កម្ពុជាយើងបាន ទាក់ទាញវិនិយោគគិនជាច្រើនប្រទេសមកវិនិយោគ នៅលើវិស័យអចលនទ្រព្យ កសិកម្ម វាយនភណ្ឌជាដើម។
ជាក់ស្តែងថ្មីៗនេះ វិនិយោគទុនថៃម្នាក់ បានបោះទុនវិនិយោគប្រមាណ ៣លានដុល្លារ បង្កើតរោងចក្រកែច្នៃផ្លែឈើមួយ នៅលើផ្ទៃដី ១០ហិកតា នៅក្នុងភូមិសាស្ត្រ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( ជាប់ផ្លូវជាតិលេខ៤) ដែលនឹងមានសម្ថតភាពអាចកែច្នៃផ្លែឈើមួយចំនួនដូចជា៖ ផ្លែស្វាយ ផ្លែល្ហុង ផ្លែសាវម៉ាវ ផ្លែម្នាស់ ផ្លែដូងជាដើម។ ក្នុងអាចទទួលបានទិន្នផលពី ២០ ទៅ២៥ តោន ក្នុងមួយថ្ងៃដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
បើតាមប្រសាសន៍ ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថាដឹងថា នេះជាចំណុចដែលលោកចង់បានក្នុងអាណត្តិនេះ។
នៅរវាង ៤ទៅ៥ ខែទៀត ក្រោយពីរោងចក្របានសាងសង់រួច ឯកឧត្ដម យន្ត មីនសង្ឃឹមយ៉ាងមុតមាំថា តាមរយៈវត្តមានរោងចចក្រនេះ នឹងផ្ដល់ការងារចំនួន២០០កន្លែង ជាពិសេសធ្វើឲ្យកសិផលរបស់កសិករក្នុងខេត្តព្រះសីហនុ មានក្ដីសង្ឃឹមឡើងវិញ ដោយសារកន្លងមក នៅរៀងរាល់រដូវប្រមូលផល ផ្លែស្វាយ ផ្លែសាវម៉ាវរបស់ប្រជាកសិករ លក់ចេញក្នុងតម្លៃថោក សល់ស្អុយរលួយ ខាតឡុងចុង ធ្វើឲ្យពួកគាត់ គ្មានកម្លាំងចិត្ត គ្មានជំនឿនឹងប្រកបរបរកសិកម្មតទៅទៀត។
ប្រភព : Bee