Register Already an agent ? Login

រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​ស្ថាបនា​​ឡើងវិញ​ផ្លូវជាតិ​លេខ​ ​៧១c​

​ភ្នំពេញ​៖​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​ដឹកនាំ​គណប្រតិភូ​ចុះ​ពិនិត្យ​ស្ថានភាព​ ​និង​សិក្សា​លទ្ធភាព​ក្នុង​ការសាងសង់​ពង្រីក​ ​និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​ ​៧១c​ ​។​

​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ចំនួន​ ​១១៤,៦២គីឡូម៉ែត្រ​ ​បែកចេញ​ពី​ផ្លូវជាតិ​លេខ​ ​៧១​ ​ត្រង់​ចំណុច​ផ្សារ​ចំការលើ​ ​ស្រុកចំការ​លើ​ ​ខេត្ត​កំពង់ចាម​ ​ឆ្លងស្ពាន​ស្ទឹងត្រង់​ ​ទៅកាន់​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​។​ ​

គម្រោង​សាងសង់​លើកកម្ពស់​គុណភាព​ផ្លូវ​នេះ​ ​ត្រូវ​បាន​សិក្សា​ដោយក្រុម​ហ៊ុន​សៀងហៃ​ ​ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​សិក្សា​បន្ថែម​ត្រង់​ចំណុច​ដែល​ទទួលរង​ដោយ​គ្រោះ​ទឹកជំនន់​ ​ដើម្បី​រក​ដំណោះស្រាយ​សមស្រប​ ​សំដៅ​ធានា​ឱ្យ​បាន​គុណភាព​ខ្ពស់​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ផ្លូវ​នេះ​គ្រោង​នឹង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងឆ្នាំ២០១៩នេះ​ ​បន្ទាប់ពី​ការសិក្សា​លទ្ធភាព​ចប់​សព្វគ្រប់​៕

ប្រភព : www.propertyarea.asia