Register Already an agent ? Login

៥ឆ្នាំទៀត ផ្លូវ៦០ម៉ែត្រ នឹងប្រជុំទៅដោយផ្សារទំនើបខ្នាតយក្យ

ផ្លូវ៦០ម៉ែត្រ ឬហៅថា ផ្លូវសម្តេច ហ៊ុនសែន ដែលស្ថិតនៅភាគខាងត្បូងទីក្រុង ភ្នំពេញ មានទទឹង៦០ម៉ែត្រ និងបណ្តោយជិត១០គីឡូម៉ែត្រដែលជាផ្លូវធំជាងគេ និងជាផ្លូវតភ្ជាប់ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ មហាវិថី ហ៊ុន សែនក៏ជាផ្នែកមួយដ៏សំខាន់នៃផែនការអភិវឌ្ឍន៍ទីក្រុងឆ្នាំ២០៣៥របស់សាលាក្រុងភ្នំពេញក្នុងគោលបំណងជួយពង្រឹងជីវភាពរស់នៅរបស់ប្រជាជននៅពេលទីក្រុងភ្នំពេញបន្តពង្រីកកាន់តែធំ និងអភិវឌ្ឍកាន់តែខ្លាំង។

បច្ចប្បន្ននេះ មានផ្សារទំនើបធំប្រមាណ៣កំពុងបុកគ្រឹះសាងសង់យ៉ាងញាប់ដៃញាប់ជើងប៉េង ហួត គ្រុប, ជីប ម៉ុង គ្រុប និងក្រុមហ៊ុនវិនិយោគបរទេសមកពីប្រទេសជប៉ុន ដែលវិនិយោគសាងសង់ផ្សារ អ៊ីអន ដែលអ្នកវិនិយោគ រួមទាំងអ្នកជំនាញជឿជាក់ថា នៅប្រមាណ៥ឆ្នាំទៀត តំបន់ផ្លូវ ៦០ម៉ែត្រ នៅខាងត្បូងរាជធានីភ្នំពេញនេះ នឹងក្លាយជាសមរភូមិប្រកួតប្រជែងគ្នាសម្រាប់ផ្សារទំនើបខ្នាតយក្សទាំងបីនេះ។

ក្រុមហ៊ុនក្នុងស្រុកដ៏ធំ១នេះ បានសម្ពោធបុកគ្រឹះសាងសង់គម្រោងផ្សារទំនើបថ្មីមួយរបស់ខ្លួនឈ្មោះ PH Diamond Placeដែលមានទុនវិនិយោគចំនួន ៦០ លានដុល្លារអាមេរិកនៅលើផ្ទៃដីជិត ៦ ហិកតា ។ 

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង ។ ផ្សារទំនើបនេះទើបតែបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ខែសីហាឆ្នាំនេះ និងគ្រោងបញ្ចប់នៅឆ្នាំ២០២០។ ក្រុមហ៊ុននេះបានប្រកាសទឹកប្រាក់ ២៥២លានដុល្លារសម្រាប់ការវិនិយោគផ្សារទើបនេះ។

ក្រុមហ៊ុន អ៊ីអន ម៉ល របស់ជប៉ុន បានប្រកាសថា ផ្សារទំនើបទីបីរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នឹងមានទីតាំងស្ថិត នៅក្នុង ទី ក្រុង អាយអិនជី (ING City) ដែលជាគម្រោងអភិវឌ្ឍធំបំផុតក្នុងរាជធានីភ្នំពេញ ហើយនឹងគ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។ 

ក្រៅពីគម្រោងផ្សារទំនើប នៅលើផ្លូវសក្តានុពលមួយនេះ ក៏មានទីក្រុងរណប ING CITY ទំហំជាង ២០០០ ហិកតា ព្រមទាំងមានគម្រោង The Star Diamond របស់ក្រុមហ៊ុន បុរីប៉េង ហួត មានការអភិវឌ្ឍបុរីដែលមានប្រភេទលំនៅឋានប្រណិតៗ ការអភិវឌ្ឍចម្រុះ មានអគារខុនដូ ការិយាល័យកណ្តាលថ្មី ការិយាល័យលក់និងការិយាល័យជួល អគារពាណិជ្ជកម្មខ្ពស់ៗ ក្លឹបហែលទឹក និងសួនកំសាន្តធំទូលាយដែលមានដើមឈើធម្មជាតិលំអតាមដងផ្លូវប្រកបដោយទេសភាពបៃតងលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៤០ហិកតា ។ 

អមជាមួយគ្នានេះ គម្រោង មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន R&F Property ដែលកំពុងបើកការដ្ឋានសាងសង់ក្នុងតម្លៃទឹកប្រាក់ចំនួន ៧០០ លានដុល្លារ ក៏បានបោះទីតាំងនៅភាគខាងត្បូងផងដែរ។

ប្រភព : Bee