ភ្នំពេញ: ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានអះអាងថា ការវិនិយោគអចលនទ្រព្យដែលត្រឹមត្រូវ និងមិនមានហានិភ័យ អ្នកវិនិយោគត្រូវមានមូលដ្ឋាននិងចំណេះដឹងគ្រប់ជ្រុងជ្រោយ។
លោកឃាង ពុទ្ធី ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យស្លឹករឹតរៀលធី និងជាប្រធានសមាគមអ្នកជំនាញអចលនទ្រព្យ បានមានប្រសាសន៍ឲ្យដឹងក្នុងសន្និបាតរបស់ក្រុមហ៊ុនអចលនទ្រព្យមួយកាលពីចុងសប្តាហ៍មុនថា ធ្វើអ្វីក៏ដោយត្រូវតែសំឡឹងទៅមុខ ទោះក្នុងការវិយោគក្នុងទំហំគម្រោងតូចៗក្តី យើងត្រូវសំឡឹងរកឪកាសទៅថ្ងៃក្រោយ ដើម្បីលក់គម្រោងធំៗ ដោយប្រើប្រាស់ផ្តោតលើជំនាញ និងចំណេះរបស់យើង។
លោកបន្តថា” ការវិយោគដ៏ត្រឹមត្រូវ គឺត្រូវតែមានចំនេះដឹងគ្រប់ជ្រុងជ្រោយ លើវិស័យអចលនទ្រព្យ ព្រោះក្នុងនាមយើងជាអ្នកជំនាញអចលនទ្រព្យ គ្មានអ្វីក្រៅពីមានចំនេះដឹង និងជំនាញច្បាស់លាស់នោះទេ”។លោកបន្តថា “ដូច្នេះអ្នកវនិនិយោគត្រូវស្វែងរក និងតាមដានព័ត៌មានទាក់ទង នឹងវិស័យអចលនទ្រព្យក្នុងស្ថានភាព សកលវូបនីយកម្មឲ្យបានជាប់ជាប្រចាំ”។
វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែមានសុខភាពល្អប្រសើរសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ជាពិសេស ដីធ្លី អគារពាណិជ្ជកម្ម អគារអាផាតម៉ិន និងខុនដូរនៅទូទាំងប្រទេស នឹងកើនឡើងលើសទ្វេរដងនៅត្រឹមឆ្នាំ២០៣០ខាងមុខ។
ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេង ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនCPLបានថ្លែងឲ្យដឹងផងដែរថា វិស័យចលនទ្រព្យគឺជាវិស័យដែលល្អ ក្នុងចំណោមវិស័យផ្សេងទៀតរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យមួយនេះ នឹងនៅតែមានការរីកចម្រើនឥតឈប់ឈរនាពេលខាងមុខៗទៀត ហើយវិស័យនេះបានចូលរួមចំណែកយ៉ាងច្រើនក្នុងការគាំទ្រសេដ្ឋកិច្ច និងក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ន ដោយមានលំហូរចូលពីអ្នកវិនិយោគិនបរទេសកាន់តែច្រើ។
លោកបន្តថា “យ៉ាងណាក៏ដោយ ដើម្បីរកស៊ីវិស័យមួយនេះ មាននិរន្តភាព និងយូអង្វែងនោះ អ្នករកស៊ីត្រូវតែមានចំណេះ និងជំនាញពិតប្រកដទើបរកស៊ីបានយូរអង្វែង”។
លោកឧកញ៉ាចេង ខេងបានបន្តថា “បងប្អូនទាំងអស់គ្នាមានចំណេះហើយ អាចរកលុយបានត្រឹមតែមួយរស់ តែបើប្អូនទាំងអស់គ្នា ចង់មានបានក្នុងអាជីពអចលនទ្រព្យ មានកិត្តយស មុខមាត់ក្នុងសង្គម បងប្អូនត្រូវតែរៀនឲ្យមានជំនាញពិតប្រកដ នោះអាចរកលុយបានរាប់រយលានដុល្លារលើវិស័យមួយនេះ ហើយអ្នកទាំងអស់គ្នាក៏ត្រូវគោរពច្បាប់ និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ក្នុងអាជីពរបស់ខ្លួនបើចង់រកស៊ីយូរអង្វែងនោះ”៕
ប្រភព : www.propertyarea.asia