ភ្នំពេញ: ផ្សារបន្លែនៅផ្សារដើម”គ”ក្រុងភ្នំពេញ នឹងត្រូវរើទៅកាន់ផ្សារផ្គង់ផ្គង់បន្លែ និងផ្លែឈើនៅលើបឹងតាមោឃវិញនាពេលអនាគត។ នេះបើតាមការឲ្យដឹងពីសេចក្តីជូនដំណឹងមួយរបស់ទីស្តីកាគណរដ្ឋមន្រ្តី។
យោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តី លេខ៨២៧ សជណ ចុះថ្ងៃទី២ សីហាឆ្នាំ២០១៨កន្លងមក និងចុះហត្ថលេខាដោយលោកប៊ុន អ៊ុយ ដែលមានកម្មវត្ថុថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍យកដីចំនួន២០ហិកតា នៅបឹងតាមផឃ ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត និងអនុញ្ញាត្តរើផ្សារបន្លែពីផ្សារដើមគ ទៅកាន់ផ្សារថ្មីនឹងបឹកតាមោឃវិញ។
បឹងតាមោឃជាបឹងធំមួយស្ថិតនៅភាគខាងលិច ឆៀងខាងជើងរាជធានីភ្នំពេញ ដែលបានដើរតួនាទីជាផ្នែកមួយ នៃការរំដោះទឹកជំនន់ចេញពីក្រុងភ្នំពេញ និងជាបឹងមួយដែលរួមចំណែកទប់ស្កាត់ទឹកជំនន់ ដែលអាចជន់លិចរាជធានីភ្នំពេញផងដែរ។
បឹងនេះស្ថិតនៅក្នុងផ្នែកមួយនៃរាជធានីភ្នំពេញ ស្រុកពញ្ញាឮ ស្រុកឧត្តុង និងស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថា ការរើផ្សារនេះជាការរំដោះបញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាប់របៀបរៀបរយរបស់ក្រុង ដែលតំបន់ផ្សារដើមគរ តែងតែកកស្ទះចរាចរណ៍ជាប់ជាប្រចាំ។លោកបន្តថា បច្ចុប្បន្ននៅទីក្រុងភ្នំពេញមានបញ្ហាចរាចរណ៍ដូចជាទីក្រុងនានានៅលើពិភពលោក ហេតុនេះយើងត្រូវរៀបចំសណ្តាប់ធ្នាប់ និងចរាចរណ៍ឲ្យបានល្អប្រសើរ៕
ប្រភព : www.propertyarea.asia