Register Already an agent ? Login

តោះ …ទៅមើលអាគារទ្រេត ស្ថាបត្យកម្មចម្លែកអស្ចារ្យមួយនៅប្រទេសអ៊ីតាលី

អ៊ីតាលី : ប្រទេសអ៊ីតាលី បានសាងសង់អគារដ៏អស្ចារ្យមួយ នៅក្នុងសតវត្សទី១២ ប៉ុន្តែក្រោយមកអាគារនេះបានទ្រេត តែមិនដួល នេះជាហេតុផលដែលធ្វើឲ្យអាគារសាងសង់នៅសតវត្សរ៍ទី១២នេះ កាន់តែមានភាពល្បីល្បាញរហូតមកដល់បច្ចុប្បន្ន។

អគារនេះមានឈ្មោះថា Pisa Tower បានសាងសង់នៅក្នុងទីក្រុង Cathedral នៃប្រទេសអ៊ីតាលី ហើយក៏គឺជាអគារ ដែលមានរចនាបថចំណាស់ជាងគេបំផុតនៅក្នុងទីក្រុងមួយនេះ។

មូលហេតុដែលអាគារនេះមានសភាពត្រង់ ហើយបែរជាដួលទ្រេតបែបនេះ ដោយ​សារស្ថានភាពដីទន់ទៅម្ខាង មិនអាចគាំទ្រដល់ទំងន់នៃរចនាសម្ព័ន្ធនៃអគារបាន។ ការសាងសង់អគារទ្រេតនេះ ត្រូវចំណាយពេលអស់រយៈពេលជាច្រើនសតវត្យរ៍ មុនពេលការសាងសង់បញ្ចប់នៅសតវត្សទី១៤។

ការកែច្នៃរចនាសម្ព័ន្ធនៃអគារនេះ ត្រូវបានធ្វើជាបន្តបន្ទាប់រហូតដល់រចនាសម្ព័ន្ធនៃអគារមានភាពលំនឹង និងមានស្ថេរភាពរហូតដល់សតវត្សទី២០ និង២១នេះ។

អាគារដ៏អស្ចារ្យមានកំពស់៥៥.៦៧ម៉ែត្រ រាប់ពីជាន់ផ្ទាល់ដីនៅផ្នែកខាងទាប ហើយផ្នែកខាងខ្ពស់ គឺមានកំពស់៥៦.៦៧ម៉ែត្រ។ បន្ថែមពីនេះ អគារនេះមានជណ្តើរចំនួ​ន២៩៦ ឬ២៩៤កាំ។ នៅជាន់ទី៧ មានជណ្តើរពីរនៅប៉ែងខាងជើងនៃអគារ។

នៅឆ្នាំ១៩៩០អគារនេះពឹងផ្អែកលើមុំ៥,៥ ដឺក្រេ ប៉ុន្តែបន្ទាប់ពីធ្វើការជួសជុលនៅក្នុងចន្លោះឆ្នាំ១៩៩៣ និង ២០០១ ស្ថាបត្យករបានបន្ថយដល់៣,៩៧ អង្សារ កាត់បន្ថយកំពស់៤៥សង់ទីម៉ែត្រ ដោយចំណាតទឹកប្រាក់តម្លៃនៃ២០០លានផោន។

អគារនេះបានបាត់បង់ជំហរចំនួន៤សង់ទីម៉ែត្រ សម្រាប់រយៈពេលពីរទសវត្សរ៍គិត​ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៨។ អគារនេះ ត្រូវបានសាងសង់ឡើងសម្រាប់ធ្វើជាកន្លែងប្រារព្វពិធីសាសនាគ្រឹស្តនិកាយCatholic។

សូមរំលឹកផងដែរថា អគារនេះត្រូវបានសាងសង់ជា៣ដំណាក់កាល បើគិតចន្លោះឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០១៨។

ស្ថាបត្យកម្មដ៏អស្ចារ្យនេះ ត្រូវបានចុះនៅក្នុងបញ្ជីរបតិកភណ្ឌពិភលោក ហើយក៏គឺជាអគារដែលទាក់ទាញទេសចរណ៍ទៅលេងកម្សាន្តនៅទីនោះផងដែរ៕

ប្រភព : www.propertyarea.asia