Register Already an agent ? Login

មហា​យក្ស​ចិន​លូកដៃ​កាន់តែ​ជ្រៅ​ទៅកាន់​ទ្វីបអាហ្វ្រិក​ជាមួយ​ការសាងសង់អាគារ​កប់​ពពក

ភ្នំពេញ៖ មហា​យក្ស​ចិន​ពិតជា​មិន​ស្កប់ចិត្ត ចំពោះ​ការអភិវឌ្ឍន៍​អគារ​ខ្ពស់កប់ពពក​នៅក្នុង​ប្រទេស​ខ្លួន និង​តំបន់​អាស៊ី​ឡើយ ដោយ​ប្រទេស​នេះ​កាលពីពេល​ថ្មី​នេះ បាន​ចុះហត្ថលេខា​បោះទុន​វិនិយោគ សាងសង់​អគារ​ខ្ពស់កប់ពពក​កំពស់៣២០ម៉ែត្រ ដែលមាន​ឈ្មោះថា Pinnacle Towers ក្នុងប្រទេស​តំបន់​អាហ្វ្រិក ស្របតាម​គោលនយោបាយ ផ្លូវ​មួយ និង​ខ្សែក្រវ៉ាត់​មួយ របស់​ប្រធានាធិបតី ស៊ី ស៊ី​ភីង។

ក្រុមហ៊ុន China State Construction Engineering Corporation (CSCEC) ដែលជា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​ដ៏​ធំ បានឈ្នះ​ការដេញថ្លៃ​ក្នុង​សាងសង់​អគារ​ខ្ពស់កប់ពពក​នេះ ក្នុង​ទីក្រុង​Nairobi ប្រទេស​កេ​ន​យ៉ា ក្នុងចំណោម​ក្រុម​ហ៊ុ​អភិវឌ្ឍន៍​អចលនទ្រព្យល្បីៗចំនួន១០នៅលើ​ពិភពលោក។ នេះ​បើតាម​ការចុះ​ផ្សារ​ដោយ Global Construction Review។

អគារ​នេះ គឺជា​អគារ​ខ្ពស់​កប់ក​ពពក់​មួយ ក្នុងចំណោម​អគារ​ផ្សេងទៀត​ក្នុងប្រទេស​អាហ្វ្រិក ដែល​ខ្ពស់ជាង​អគារ​Carlton Centre ដែលមាន​កំពស់​ត្រឹមតែ២២៣ ម៉ែត្រ​ស្ថិតនៅក្នុង​ទីក្រុង​Johannesburg និង អគារ Britam Tower ដែលមាន​កំពស់២០០ម៉ែត្រ ស្ថិតនៅក្នុង​ទីក្រុង Nairobi ។

ការសាងសង់​អគារ Pinnacle Towers ដ៏​ខ្ពស់​នេះ គ្រោង​នឹង​បញ្ចប់​សាងសង​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០២១ ។

អគារ Pinnacle Towers សាងសង់ឡើង​សម្រាប់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​រួមមាន ជា​ការិយាល័យ សណ្ឋាគារ អា​ផាត​ម៉ិ​ន​ទំនើប២០០យូ​នី​ត ផ្សារ​ទំនើប និង​ជា​កន្លែង​ទស្សនា​ទេសភាព​ប្រទេស Kenya។

ប្រធានាធិបតី​ប្រទេស Kenya លោក Uhuru Kenyatta បាន​ថ្លែង​នៅក្នុង​ពិធី​បញ្ចុះ​បថ​មសិ​លា សាងសង់​អាគារ​កប់​ព​ពក​នេះ​កាលពីពេល​ថ្មី​នេះ​ថា ការសាងសង​ស់​អគារ​នេះ ដោយសារ​គេ​មាន​ជំនឿ​ចិត្ត លើក​គោលនយោបាយ​កំណែ​ទំ​ម្រ​ង់រ​បស់​ប្រទេស Kenya ដើម្បី​ទាក់ទាញ និង​ប្រកួតប្រជែង​វិស័យ​ទេសចរណ៍ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ទាក់ទាញ​វិនិយោគិន៕

ប្រភព : www.propertyarea.asia