ភ្នំពេញ: ស្របពេលការហូរចូលអ្នកវិនិយោគលឿន បានធ្វើឲ្យក្រុងប៉ោយប៉ែតកំពុងជួបប្រទះកង្វះខាតការិយាល័យធ្វើការ និងកង្វះធនធានមនុស្សជាចម្បង ដែលនេះជាឳកាសសមស្របសម្រាប់ការវិនិយោគនៅទីនោះ។
ស្ថាបស្ថាបនិកក្រុមហ៊ុន star plus four លោកសួង សុខហ៊ាងបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទៅ២៨ ធ្នូកន្លងមកថា បច្ចុប្បន្នក្រុងប៉ោយប៉ែត កំពុងជួបកង្វះខាតនូវធនធានមនុស្ស និងបន្ទប់សំរាប់ធ្វើការ ដោយសារលំហូរចូលអ្នកវិនិយោគចិន ជប៉ុន និងជនជាតិដទៃទៀតកើនឡើងយ៉ាងគំហុក។លោកបន្តថា លោកសំណូមពរឲ្យអ្នកវិនិយោគនៅរាជធានីភ្នំពេញ ទៅវិនិយោគនៅក្រុងប៉ោយប៉ែត ដើម្បីបំពេញតម្រូវការនូវសេវាកម្មការិយាល័យ សេវាកម្មស្នាក់នៅ។
លោកបន្តថា “ការវិនិយោគនៅក្រុងប៉ោយប៉ែតនាពេលនេះ នឹងធ្វើឲ្យអ្នកវិនិយោគទទួលបានផលចំណេញច្រើន ដោយសារការផ្គត់ផ្គង់មិនទាន់ឆ្លើយតបតម្រូវការនៅឡើយ”។លោកបន្តថា “បច្ចុប្បន្នក្រុងប៉ោយប៉ែតមានប្រជាជនរស់នៅជាង២០ម៉ឺននាក់ ក្នុងនោះជាង៥ម៉ឺននាក់ជាជនបរទេស”។
អភិបាលក្រុងប៉ោយប៉ែត លោកសាន ស៊ាងហូរបានមានប្រសាសន៍ថា ទីក្រុងប៉ោយប៉ែតមានការអភិវឌ្ឍលឿន ដោយសារកំនើននៃអ្នកវិនិយោគអន្តរជាតិ ហើយបច្ចុប្បន្នទីក្រុងនេះមានមនុស្សរស់នៅកាន់តែច្រើន និងមានកំនើនប្រជាជនជាប្រចាំ។ ហេតុនេះហើយទើបទីក្រុងនេះកំពុងប្រឈមកង្វះការិយាល័យធ្វើការ ខ្វះបន្ទប់សម្រាប់ស្នាក់នៅ ហេតុនេះការវិនិយោគលើសេវាកម្មទាំងអស់នេះ មានសារៈសំខាន់ណាស់ ដើម្បីបំពេញតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។
លោកបន្តថា ជាមួយនឹងល្បឿននៃការអភិវឌ្ឍនេះ បច្ចុប្បន្នក្រុងប៉ោយប៉ែតមានការផ្លាស់ប្តូរមុខមាត់យ៉ាងលឿន ដោយបច្ចុប្បន្នអាគារចាប់ពីកំពស់៥ ដល់៣០ជាន់មានប្រមាណ៦០អាគារហើយ”។លោកបន្តថា តម្លៃដីធ្លីនៅក្រុងប៉ោយប៉ែត ក៏បានកើនឡើងយ៉ាងគំហុកផងដែរ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ កំនើនសេដ្ឋកិច្ច ដែលធ្វើឲ្យកំនើនវិនិយោគិនកាន់តែច្រើន”៕
ប្រភព : www.propertyarea.asia