ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រាប់ឲ្យមន្ត្រីសុរិយាដីគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំតំបន់វិនិច្ឆ័យវាយតម្លៃក្បាលដីឲ្យបានច្បាស់លាស់ នៅតាមតំបន់ដីដែលបានចុះបញ្ជី ដើម្បីឲ្យអគ្គនាយកដ្ឋានពន្ឋដាអាចប្រមូលពន្ឋបានច្រើនចូលរដ្ឋ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំ២០១៨ និងលើកទិសដៅទៅឆ្នាំ២០១៩ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្លងមកថា កន្លងមកភូមិសាស្ត្រដីធ្លីបានប្តូរប្រភេទដីពីដីកសិកម្ម ទៅជាដីឧស្សាហកម្ម ដីលំនៅឋាន និងដីផ្សារជាច្រើន ប៉ុន្តែបច្ចុប្បន្នដីកសិកម្មបានក្លាយទៅជាដីឧស្សាហកម្ម និងដីបុរីស្ទើរតែអស់ទៅហើយ ចំណែកការអនុវត្តន៍តាមផ្លូវច្បាប់វិញ នៅតែចុះបញ្ជីជាដីកសិកម្មដដែល ។
លោកបន្តថា “ការវាយតម្លៃដីធ្លីនេះ បើយើងមិនធ្វើការលាតត្រដាងនោះទេ រដ្ឋនឹងបាត់ចំណូលពន្ធលើបញ្ហាដីធ្លីជាច្រើន នឹងក៏មានករណីកើតឡើងលើបញ្ហាដីធ្លីនេះមិនតិចតួចផងដែរ ទាក់ទងការប្តូរប្លង់ ឬកាត់ប្លង់ជាដើម។ លោកបន្តថា “ចាប់ពីពេលនេះទៅប្រធានភូមិបាលទាំងអស់នៅទូទាំងប្រទេស ត្រូវរៀបចំតំបន់វិនិច្ឆ័យ វាយតម្លៃក្បាលដីឲ្យបានច្បាស់លាស់ នៅតាមតំបន់ដីដែលបានចុះបញ្ជីរួចរាល់ ដើម្បីចៀសវាងការបាត់បង់ថវិការចំណូលពន្ធចូលរដ្ឋ។

ប្រភព : www.propertyarea.asia