Register Already an agent ? Login

ក្រសួង​រៀបចំ​ដែនដី​ចេញ​គោលការណ៍៩ចំណុច​សម្រាប់​ការសង់​លំនៅដ្ឋាន​បន្ស៊ាំនឹង​ការប្រែប្រួល​អាកាសធាតុ

ភ្នំពេញ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានបង្ហាញ​គោលការណ៍​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ជន​ប ត្រូវអនុវត្ត​គោលការណ៍សំខាន់ៗចំនួន៩ចំណុច ដើម្បី​ទប់ទល់​និង​ការប្រែប្រួល​អាកាសធាតុ និង​ការពារ​បាន​គ្រោះ​មហន្តរ​ធម្មជាតិ​ដែល​កើតឡើង​ជាយ​ថ​ហេតុ។

យោងតាម​គោលការណ៍​ណែនាំ​ស្តីពី លំនៅដ្ឋាន​ធន់​ឬ​ប​ន្សុំ​ា​និង​ខ្យល់ព្យុះ ខ្យល់ក ន្ត្រា​ក់ និង​គ្រោះទឹកជំនន់​សម្រាប់​លំនៅដ្ឋាន​បែប​រចនាបទ​ខ្មែរ ដែល​ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម និង​សំណង់​ផ្សព្វផ្សាយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុន​របស់​នា​ថ្ងៃទី២០ ខែធ្នូ​នេះ​បាន​ឲ្យ​ដឹងថា គោលការណ៍៩ចំណុច​ស្តីពី​ការសាងសង់​នេះ រួមមាន​ទី ១ការពង្រឹង​គ្រឹះ​ក្នុង​ដី ទី២ ការពង្រឹង​ជើងតាង កសសរ និង​សសរ ទី៣ ការពង្រឹង​កម្រាល​ជាមួយនឹង​គ្រឿង​បង្គុំ​កម្រាល ទី៤ ការពង្រឹង​ជញ្ជាំង​ជាមួយនឹង​គ្រឿង​បង្គុំ​ជញ្ជាំង ទី៥ ពង្រឹង​ដំបូល​ជាមួយនឹង​គ្រឿង​បង្គុំ​ដំបូល ទី៦ សម្ភារៈ​ដែល​ត្រូវ​ជ្រើសរើស​យកមក​សាងសង់ ទី៧ សិក្សា​ពី​ទិស​ខ្យល់ ឬ​ចរន្ត​ខ្ស​ល់​ចេញចូល​ក្នុងផ្ទះ និង​តួ​ផ្ទះ ទី៨ ការដាំ​ដើមឈើ​កម្ពស់​ដើមឈើ និង​គម្លាត​ពី​ដើមឈើ​មក​តួ​ផ្ទះ​និង​ទិស​ខ្យល់​ល្បឿន​ខ្យល់​ច្បាស់លាស់ និង​ទី៩ ស្ថានភាព​ទឹកជំនន់ និង​បរិស្ថាន​ជុំវិញ។

ការជំរុញ​ឲ្យ​មានការ​សាងសង់​លំនៅដ្ឋាន តាម​គោលការណ៍​ក្រសួង​នាពេលនេះ​បានធ្វើ​ឡើង ដោយសារតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប្រទេស​កម្ពុជា បាន​ជួប​បញ្ហា​ការប្រែប្រួល​អាកាសធាតុជាប់ៗគ្នា ដូចជា​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ គ្រោះទឹកជំនន់​ដែល​បណ្តាល​ឲ្យ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​មួយចំនួន បាន​បាក់​ដួល​រំលំ​ជាច្រើន​ខ្នង ដោយសារ​ផ្ទះ​ទាំងនោះ មិនបាន​សាងសង់​ត​តាម​គោលការណ៍​បទដ្ឋាន​ស្តង់​ដាប​ច្ចេស​ត្រឹមត្រូវ។

នេះ​គឺជា​លើក​ទី១ហើយ​ដែល ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បានចេញ​គោលការណ៍​សង់​លំនៅដ្ឋាន ដែល​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​និង​ឲ្យ​អនុវត្តន៍​តាម​គោលការណ៍​នេះ៕

ប្រភព : www.propertyarea.asia