Register Already an agent ? Login

Asian Correspondent៖ ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ល្អ​បំផុត​នៅក្នុង​តំបន់​អាស៊ាន

ភ្នំពេញ៖ សារព័ត៌មាន​ល្បីឈ្មោះ​មួយ​ឈ្មោះ Asian Correspondent បាន​ចុះផ្សាយ​ក្នុង​អត្ថបទ​របស់ខ្លួន​កាលពីពេលថ្មីៗនេះ​ថា ទីផ្សារ​អ​ល​ចនទ្រ​ព្យរ​បស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ទាំង​ការទិញ-លក់​ស្ថិតក្នុង​ចំណាត់ថ្នាក់​ល្អ​បំផុត នៅក្នុង​ចំណោម​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ខណៈ​វិស័យ​មួយ​នេះ​បាន​ជួយ​ជំរុញ​អោយ​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា រក្សាបាន​កំណើន​ល្អជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

វិស័យ​អចលនទ្រព្យ នៅក្នុង​បណ្តា​ប្រទេស​តំបន់​អាស៊ាន នាពេល​បច្ចុប្បន្ននេះ​កំពុងមាន​សន្ទុះ​រីកចម្រើន​យ៉ាងខ្លាំង និង​រីកចម្រើន​ប្រកប​កដោយ​ចីរភាព ដោយ​ក្នុងនោះ​ទីផ្សារ​ចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​ទាំង១០នៅក្នុង​តំបន់​មួយ មាន​សុខ​ភាពល្អ​បំផុត​សម្រាប់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ទាំង​ការទិញ និង​លក់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

សារព័ត៌មាន Asian Correspondent បាន​ចុះផ្សាយ​ថា ប្រទេស​កម្ពុ​ជាមាន​សេដ្ឋកិច្ច​លូតលាស់​យ៉ាង​លឿន បំផុត​នៅក្នុង​តំបន់​ដែលមាន​កំណើន៧ភាគរយ ជា​រៀងរាល់ឆ្នាំ។ ជាមួយគ្នា​នោះ​ទីផ្សារ​អ​ល​ចនទ្រ​ព្យ​នៅក្នុង​ប្រទេស​នេះ កំពុង​បន្ត​មាន​កំណើន​ល្អ​បំផុត។ សារព័ត៌មាន​នេះ ក៏បាន​ចុះផ្សាយ​ពី​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​ក៏​កំពុង​រីកចម្រើន​ផងដែរ បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​នៅក្នុង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី។

សារព័ត៌មាន​ដដែល​បាន​បន្តថា ការរីកចម្រើន​នេះ ដោយសារតែ​លំហូរ​ចូល​នៃ​អ្នក​វិនិយោគិន​ចិន​រកស៊ី​កាន់តែច្រើន ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ទូទាំងប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​វិនិយោគ​ទៅលើ​លំនៅដ្ឋាន អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប អគារ​ប្រើប្រាស់​ចម្រុះ និង​អគារ​សំណង់​ជាច្រើន​ផ្សេងទៀត។ សារព័ត៌មាន​នេះ​បញ្ជាក់ទៀតថា តំបន់​មាត់សមុទ្រ ដូចជា ខេត្ត​ព្រះសីហនុ​ទីផ្សារ​អចលនទ្រព្យ​ក៏​កំពុង មាន​សន្ទុះ​រីកចម្រើន យ៉ាងខ្លាំង​ដោយមាន​គម្រោង​មួយចំនួន ត្រូវបាន​សាងសង់​បញ្ចប់ និង​មួយចំនួនទៀត​កំពុង​បន្ត​សាងសង់។

លោក ច្រឹ​ក សុខ​នី​ម អគ្គ​នាយ​ក្រុមហ៊ុន Century 21 Mekong ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ក៏បាន​ទទួលស្គាល់​ដែរ​ថា វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា មាន​សន្ទុះ​រីកចម្រើន​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បើ​ធៀប​នឹង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​នេះ ហើយ​និង​បន្ត​រី​ចម្រើន​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត នៅ​ទូទាំងប្រទេស ជាពិសេស​នៅក្នុង​ក្រម​ខណ្ឌ​នៅក្នុង​រាជធានី​ភ្នំពេញ។

យោង​របាយ​ការ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​អោយដឹងថា ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅក្នុង​រយៈពេល១០ខែ​ឆ្នាំ២០១៨នេះ សម្រេចបាន​ទឹកប្រាក់​ជិត៥០០០លាន​ដុល្លារ​អាមេរិក ខណៈដែល​កាលពី​ឆ្នាំមុន​ទុនវិនិយោគ​ក្នុង​វិស័យនេះ មាន​ទឹកប្រាក់​រហូតដល់៦៤០០លាន​ដុល្លារ​អាមេរិក៕

ប្រភព : www.propertyarea.asia