Register Already an agent ? Login

មន្ទីរទេសចរណ៍​ខេត្តព្រះសីហនុនឹងដាក់តង់ជួលចំនួន៣០០តង់តម្លៃ៥ម៉ឺនរៀល សម្រាប់បុណ្យឆ្លងឆ្នាំ

ភ្នំពេញ: មន្ទីរទេសចរណ៏ សហការជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់តង់ជួលចំនួន៣០០តង់ ក្នុងតម្លៃចន្លោះប្រហែល៥ម៉ឺន ទៅ៦ម៉ឺនរៀល សម្រាប់ប្រជាពលរដ្ឋដែលមានបំណងទៅលេងកម្សាន្ត នៅទីក្រុងមាត់សមុទ្រក្នុងឱកាសសបុណ្យឆ្លងឆ្នាំ ២០១៨​-២០១៩ខាងមុខនេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្ន បានមានប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ នេះ ថា ការដាក់តង់ជួលក្នុងតម្លៃសមរម្យនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ជាអ្នកទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្ត ខណៈបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារនៅមានកម្រិ​តក្នុងការទទួលការស្នាក់របស់ប្រជាលរដ្ឋ ព្រមទាំងចូលរួមកាន់បន្ថយការចំណាយរបស់ពួកគេផងដែរ។ ការរៀបចំស្តង់សម្រាប់ជួលនេះ នឹងធ្វើឡើងនៅឆ្នេរអារីស្តុន។

លោកបន្តថា “អាជ្ញាធរដាក់តង់ជួលចំនួន៣០០តង់នេះ នៅមតាមបណ្តោយឆ្នេរអារីសស្តុន ដើម្បីអោយភ្ញៀវទេចរណ៏បានកំសាន្ត និងសម្រាកដែលបំពាក់ទៅដោយភ្លើងបំភ្លឺពេលយប់ ទឹកស្អាត បង្គន់ចល័តចំនួន៤ មាន០សន្តិសុខការពារអោយមានសុត្ថិភាព និងកន្លែងផ្លាស់ប្តូរសំលៀកបំពាក់ នឹងត្រូវបំពាក់ជូនភ្ញៀវផងដែរ នៅតំបន់បោះតង់នោះ”។

លោកតាំង សុចិត្រគ្រឹះស្នាបានបញ្ជាក់ទៀតថា ទំហំតង់ទាំងនោះអាចគេងរួមគ្នាបានចន្លោះពី២ ទៅ៣នាក់ សម្រាប់តង់នីមួយៗ ដែលអាជ្ញារៀបចំជូន ហើយពួគេអាចទាក់ទងកក់ទុកមុនបាន តាមរយៈក្រុមងារការរបស់អាជ្ញាធរខេត្ត នឹងផ្សព្វផ្សាយជាបន្តប ន្ទាប់។

លោកបន្តទៀតនាឱកាសសបុណ្យឆ្លងឆ្នាំ ២០១៨-២០១៩ខាងមុខនេះ អជ្ញាធរខេត្តព្រះសីហនុ នឹងរៀបចំស្តង់ពិព័រណ័ជាច្រើន ការប្រគុំតន្ត្រីកម្សាន្តឆ្លងឆ្នាំ និងល្បែងលេងកម្សាន្តជាច្រើនផងដែរ សម្រាប់បម្រើរដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅទីនោះ។

ការដែលអាជ្ញាធរខេត្តព្រះសីហនុដាក់តង់ជួនាពេលនេះ ឆ្លើយតបនឹងអ្វីដែលភ្ញៀវទេសចរណ៍ជាតិបានត្អូញត្អែពីផ្ទះសំណាក់ និងសណ្ឋាគារឡើងថ្លៃដែលបង្កឲ្យពួកគេពិបា​ករកកន្លែងស្នាក់នៅលេងកម្សាន្ត និងធ្វើឲ្យចំនួនភ្ញៀវជាតិ អន្តរជាតិទៅទស្សនាខេត្តនេះធ្លាក់ចុះជាបន្តបន្ទាប់៕

ប្រភព : www.propertyarea.asia