Register Already an agent ? Login

ដំណឹង​ល្អ! ចិន​ផ្តល់​ហិរញ្ញប្បទាន ១៨២២លាន​យ័ន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា

ភ្នំពេញ៖ ប្រទេស​ចិន​បានសម្រេច​ផ្តល់​ហិរញ្ញប្បទាន១៨២២លាន​យ័ន សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កម្ពុជា​កាន់តែ​ប្រសើរឡើង។

ឥណទាន​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​នេះ ត្រូវបាន​ចុះ​ហត្ថ​កេ​ខា​ដោយ​លោក​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Deng Boqing អនុប្រធាន​ទីភ្នាក់ងារ​ចិន សម្រាប់​កិច្ចសហប្រតិបត្តិការ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ល្ងាច​ថ្ងៃទី១៣ ធ្នូ​កន្លងមកនេះ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន ដែល​បាន​ចែក​ដល់​បណ្តាញ​សារ​ព៌​ត​នា​ន​កាលពី​ថ្ងៃទី១៣ ធ្នូ​កន្ង​លម​កបាន​ឲ្យ​ដឹងថា ក្នុងចំណោម​ហិរញ្ញប្បទាន១៨២២លាន​យ័ន​នោះ មាន​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន១,២០០លាន​យ័ន សម្រាប់​អនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធសំខាន់។ ចំណែក​ឥណទាន​សម្បទាន​មាន​ទឹកប្រាក់​ចំនួន៦២២លាន​យ័ន សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាងទឹក​រក្សា​ក្នុង ខេត្តព្រះវិហារ ។

លោក​អូន ព័​ន្ឋ​មុនី​រ័ត្ន​បាន​ថ្លែងថា ពិធី​ចុះហត្ថលេខា​នាពេលនេះ សបញ្ជាក់​ឲ្យ​ឃើញ​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុង​ក្របខណ្ឌ​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា-ចិន ក្រោម​ការដឹកនាំ​ប្រកបដោយ​បញ្ញាញាណ របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា-ចិន បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្នុងការ​ជម្រុញ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កំណើនសេដ្ឋកិច្ច និង​កំណើន​ជីវភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

គិត​ត្រឹម​ថ្ងៃទី១៣ ខែធ្នូ​ឆ្នាំ២០១៨ ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ផ្តល់ជូន​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់​ប្រមាណ៥,៨០០លាន​ដុល្លារ​អាមេរិក ក្នុងនោះ ឥណទាន​សម្បទាន មាន​សរុប​ចំនួន​ប្រមាណ៤,៤០០លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ចំនួន​ប្រមាណ១,៤០០លាន​ដុល្លារ​អាមេរិក៕

ប្រភព : www.propertyarea.asia