Register Already an agent ? Login

អ្នកជំនាញប្រាប់ពីវិធីវិនិយោគទិញ លក់អចលនទ្រព្យឆាប់ទទួលបានផលចំណេញ

ភ្នំពេញ: ការវិនិយោគលើវិស័យអចលនទ្រព្យ មិនសុទ្ឋតែទទួលបានផលចំណេញទេ តែអ្នកវិនិយោគសុទ្ឋតែចង់ទទួលបានផលចំណេញ ហេតុនេះសំណួរនៅត្រង់ថាតើវិនិ​យោគបែបណា ដើម្បីទទួលបានផលចំណេញ?។

គេហទំព័រPropertyarea.asia សូមលើកយកសម្តីរបស់អ្នកជំនាញអចលនទ្រព្យកម្រិតអន្តរជាតិនៅកម្ពុជាមកចែករំលែក ដើម្បីឲ្យលោកអ្នកត្រិះរិះពិចារណា និងធ្វើជាមូលដ្ឋានមុនសម្រេចចិត្តវិនិយោគ។

អ្នកជំនួញអន្ដរជាតិCPIS និងជាសមាជិកនៃសមាគមន៍អNAR និងជាទីប្រឹក្សាអច​លនទ្រព្យអ្នកឯកទេសខាងពាណិជ្ជកម្មនិងលំនៅដ្ឋាន លោកអ៊ិន ស៊ីថាបានមានប្រ​សា​សន៍ឲ្យដឹងកាលពីថ្ងៃទី១៦ ធ្នូកន្លងមកថា ជាទូទៅអ្នកទិញនៅពេលដែលគាត់ធ្វើការវិនិយោគលើអចលនទ្រព្យ អ្នកវិនិយោគតែងតែធ្វើការប្រៀបធៀបថាទុន(លុយ)ដែលពួកគាត់យកទៅវិនិយោគលើដីធ្លីនោះ គឺមកពីអាជីវកម្មរបស់គាត់ រឺក៏តាមរយៈការសន្សំប្រាក់នៅធនាគារមួយណាចំណេញជាង និងមានសុវត្ថិភាពជាង។ ជាធម្មតាការវិនិយោគលើអច​លនទ្រព្យជាជម្រើសទី២ រឺទី៣របស់ពួកគាត់ បន្ទាប់ពីអាជីវកម្មជាដែលជាជម្រើសទី១ របស់គាត់បានជោគជយ័។

លោកបន្តថា “បើតាមបទពិសោធនិងការយល់ដឹងរបស់ខ្ញុំ អ្នកវិនិយោគលអចលនទ្រព្យ(ទិញ លក់) គឺក្នងគោលបំណងដូចខាងក្រោម ដូចជា ១.សំរាប់ការស្នាក់នៅផ្ទាល់ខ្លួន ២.សំរាប់ដាក់ជួលបន្ត និងទី៣.សំរាប់ដាក់លក់បន្ត”។

លោកបន្តថា មិនមែនតែគ្រប់ការវិនិយោគលើវិស័យអចលនទ្រព្យ សុទ្ធតែបានចំណេញនោះទេ និងវាជាការវិនិយោគមួយដែលប្រើពេលវេលាយូរអង្វែង និងមានហានិភ័យខ្ពស់ប្រសិនការព្យាករណ៏នៅក្នុងការលក់ចេញមិនត្រូវ ដោយតំលៃដែលបានទិញវាថ្លៃ ទីតាំងដែលបានទិញពុំស្ថិតក្នុងតំបន់សក្តានុពល និងបណ្ណ័កម្មសិទ្ធិនៅក្នុងការកាន់កាប់មិនច្បាស់លាល់”។

ឆ្លើយតបទៅនិងសំនួរខាងលើ តើធ្វើដូចម្តេចទើបធ្វើការវិនិយោគ(ទិញ លក់) លើអចលនទ្រព្យបានចំណេញលឿន លោកអ៊ិន ស៊ីថាបានពន្យល់ថា អ្នកវិនិយោគអចលនទ្រព្យត្រូវធ្វើការសំខាន់ៗមួយចំនួន ដូចជា ទី១ ត្រូវប្រើប្រាស់សេវាកម្មអចលទ្រព្យដែលមានច្បាប់អាជីវកម្មនិងជំនាញច្បាស់លាស់។

ហេតុផល គឺដោយសារក្រុមហ៊ុនអចលនទ្រព្យមានការទុកចិត្តពីសំណាក់ម្ចាស់ផ្ទះ និងអតិថិជន និងទទួលរាល់ការចាត់ចែងលក់ជួល សុទ្ធតែមានការប្រឹក្សាយោបល់ និងទទួលសិទ្ធិចាត់ចែងលក់ជួលច្បាស់លាស់មុនពេលដាក់លក់រឺជួល(មិនមែនចេះតែទទួលការចាត់ចែងលក់ ជួល ដោយតលៃថ្លៃជាងទីផ្សារនោះទេ)។

ទី២ សិទ្ឋិកាន់កាប់អចលនទ្រព្យរបស់ម្ចាស់អចលនទ្រព្យ ត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់ថា តើអ្នកលក់ពិតជាម្ចាស់អចលនទ្រព្យរឺអត់ អាចផ្ទេរសិទ្ធិបានអត់ និងមានបញ្ហាផ្សេងៗអត់? ទី៣ ជួយចាត់ចែងការលក់ជួលបន្តរអោយអតិថិជន ក៏ដូចជាម្ចាស់អចលនទ្រព្យ និងទី៤ កត្តាសំខាន់នៅក្នុងការទិញលក់ដីធ្លី ដែលលក់មិនចេញគឺកត្តាតំលៃតែមួយគត់ និងមានតែក្រុមហ៊ុនសេវាកម្មអចលទ្រព្យ ដែលមានច្បាប់អាជីវកម្មនិងជំនាញច្បាស់លាស់ទេ ដែលអាចផ្តល់ជូនអ្នកទិញនូវជម្រើស អចលនទ្រព្យជាច្រើនដែលអតិជនត្រូវការ៕

ប្រភព : www.propertyarea.asia