Register Already an agent ? Login

មន្ត្រីជាន់ខ្ពស់​ក្រសួង​ដែនដី​អះអាងថា ខេត្តកណ្តាល​មាន​សក្តានុពល និង​ជា​ប៉ូលសេដ្ឋកិច្ច​ធំ​បន្ទាប់ពី​ភ្នំពេញ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា ខេត្តកណ្តាល ជាទី​តាំង​មាន​សក្តានុពល​យ៉ាងខ្លាំង បើ​ប្រៀប​ទៅនឹង​ខេត្ត​នានា​ទូទាំងប្រទេស និង​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២បន្ទាប់ពី​រាជធានី​ភ្នំពេញ។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណ​លោក​ប៉ែន សុផល​បាន​មានប្រសាសន៍ ក្នុង​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ប្លង់គោល​ប្រើប្រាស់​ដី នៅក្នុង​តាខ្មៅ ខេត្តកណ្តាល នៅ​សាលា​ខេត្តកណ្តាល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ​ថា ការរៀបចំ​ប្លង់គោល​នៅ​ក្រុង​តាខ្មៅ គឺមាន​គោលដៅយ៉ាងសំខាន់ៗ ដូចជា ការធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទីកន្លែង​ស្នាក់នៅ មាន​ទីតាំង​សម្រាប់ធ្វើ​ការងារ ការផ្សារភ្ជាប់​អំពី​ការដឹកជញ្ជូន និង​ច​រារ​ច​ណ៍ និង​មាន​កន្លែង​កំសាន្ត​ជាដើម។ ការកំណត់​ប្លង់គោល​យើង​បានកំណត់​ចក្ខុវិស័យ​យ៉ាងច្បាស់​លាស់ នៅ​គ្រប់​តំបន់​ទាំងអស់​នៅ​ទូទាំងប្រទេស។

លោក​បន្តថា “ការ​នុ​វត្ត​ប្លង់គោល​នៅ​ខេត្តកណ្តាល ជាពិសេស​នៅ​ទីក្រុង​តាខ្មៅ គឺជា​ទីក្រុង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរ ដែលមាន​គុណភាព​បរិស្ថាន​រស់នៅ​ប្រកបទៅដោយ​សុខុមរ​មនា​ល្អ តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង ដែលមាន​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម អាច​ទាក់ទាញ​ការវិនិយោគ​បាន និង​មាន​ឧស្សាហកម្ម​ខ្នាតតូច មធ្យម។

លោក​បន្តថា “ខេត្តកណ្តាល នឹង​ជា​ខេត្ត​មាន​សក្តានុពល​យ៉ាងខ្លាំង បើ​ប្រៀប​ទៅនឹង​ខេត្ត​នានា​ទូទាំងប្រទេស និង​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២បន្ទាប់ពី​រាជធានី​ភ្នំពេញ​ផងដែរ ដូច្នេះ​ពាក់ព័ន្ធ​នឹង​ប្លង់គោល​នេះ ក៏បាន​លើកឡើង​ពី​យុទ្ធ​អភិវឌ្ឍន៍​ដីធ្លី យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​អទិភាពផ្សេងៗផងដែរ។

អភិបាលរង​ខេត្តកណ្តាល​លោក​នៃ ចារី​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ខេត្ត​បាន​បង្កើត​ក្រុមការងារ​ចុះបញ្ជីរ​ជា​ប្រព័ន្ធ មាន​ចំនួន៥គោលដៅ រួមមាន ក្រុង​តាខ្មៅ ស្រុក​ស្អាង អង្គ​ស្នូល ខ្សាច់កណ្តាល និង​ស្រុក​ល្វាឯម និង​ធ្វើ​ការចុះវាស់វែង​ចុះបញ្ជី​មាន​ចំនួន ១២.២៧៨ក្បាលដី នៅក្នុង​ឆ្នាំ២០១៨នេះ ដើម្បី​អនុវត្តន៍​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដែល​បញ្ហា​នេះ ខេត្ត​នឹង​ស្នើសុំ​បង្កើត​ក្រុមការងារ​ចំនួន៥ក្រុម​បន្ថែមទៀត នៅក្នុង​ឆ្នាំ២០១៩ ដើម្បី​ព​ន្លឿ​ន​លទ្ធផល​ការងារ​ឲ្យ​ទៅតាម​គម្រោង​ផែនការ។

លោក​បន្តថា ក្រៅពី​ការងារ​ចុះបញ្ជីរ​ដោយ​ដុំ ខេត្ត​នឹង​អនុវត្តន៍​សម្រេច​ឲ្យ​បាន ៦.១៤៧ប័ណ្ណ​បន្ថែមទៀត ហើយ​នៅក្នុង​ឆ្នាំ២០១៨នេះ ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ តាមរយៈ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត ខេត្ត​ស​ម្រ​ច​បាន​ចំនួន១៣៣ករណី នៅក្នុង​ចំណោម​រឿង២៩៤ករណី​ផងដែរ៕

ប្រភព : www.propertyarea.asia