Register Already an agent ? Login

ដំណឹង​ល្អ! ខេត្តរតនគិរី មាន​ផ្សារ​ទំនើប​តម្លៃ​ជាង ៧លាន​ដុល្លារ​ជា​លើកដំបូង

ភ្នំពេញ៖ ជា​លើកដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ខេត្តរតនគិរី អ្នកវិនិយោគ​ក្នុងស្រុក​បានសម្រេច​ចិត្ត​បោះទុន​ជាង៧លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​និង​បើក​ដំណើរការ​ផ្សារ​ទំនើប​ជា​លើកដំបូង​នៅក្នុង​ទីក្រុង​បាន​លុង ខេត្តរតនៈគិរី។

ប្រធាន​ប្រតិបត្តិ​ផ្សារ​ទំនើប​ស៊ី​ត្រា លោក​ង៉ូ​វ សេរី​រ័ត្ន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​សម្ភោ​ធ​ផ្សារ​ទំនើប​របស់ខ្លួន​កាលពី​ថ្ងៃទី២៩ វិច្ឆិកា​កន្លងមក​ថា អាគារ​ផ្សារ​ទំនើប​ស៊ី​ត្រា គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ល្អ​ធំ​បំផុត និង​មុនដំបូង​គេ​បង្អស់​នៅ​ភូមិភាគ​ឥ​សាន្ត។

លោក​បន្តថា អាគារ​ផ្សារ​ទំនើប​ស៊ី​ត្រា​នេះ មិន​ត្រឹមតែ​ជា​ផ្សា​រលក់​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ:ការិយាល័យ​សិក្សា​នោះទេ ប៉ុន្តែ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម១នេះ ក៏មាន​មជ្ឈមណ្ឌល​កំសាន្ត Play Ground និង​រោងកុន​ខ្នាត១២ D សម្រាប់​មនុស្ស​គ្រប់​វ័យ រួមទាំង​មាន​សណ្ឋាគារ ភោ​ជនី​ដ្ឋា​ន និង​ស្កា​យ​បារ លើ​លំហរ​អាកាស​ជាន់​ទី៦ផងដែរ។

អាគារ​ផ្សារ​ទំនើប​ទី១ ក្នុង​ខេត្តរតនគិរី​នេះ​មាន​កម្ពស់៦ជាន់ ដែលជា​មជ្ឈមណ្ឌល​ដ៏​ល្អ​ធំ​បំផុត​មុនដំបូង​គេ​បង្អស់​នៅ​តំបន់​ភូមិភាគ​ឦ​សាន្ត បាន​លេចធ្លោ​ឡើង​នៅ​ចំ​កណ្ដាល​ទីក្រុង​បាន​លុង ដែល​បាន​ញាំ​ង​អោយ​ខេត្តរតនគិរី កាន់​តែមាន​ភាពលេច​ធ្លោ និង​មានការ​ទទួលស្គាល់​ពី​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​គឺ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។

អភិបាលខេត្ត​រតនគិរី លោក​ថង សាវុន បាន​មានប្រសាសន៍ថា មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ មិន​ត្រឹមតែ​ជា​ផ្សារ​ដ៏​ទំនើប​សម្រាប់ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្សារ​ទំនើប១នេះ ក៏បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍ​មុខមាត់​ថ្មី​បន្ថែម​របស់​ខេត្ត​រតនគីរី រួមទាំង​ជួយ​បន្ថែម​លើកស្ទួយ​វិស័យ​ទេសចរណ៍ បន្ទាប់ពី​តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ផងដែរ។

លោក​បន្តថា “ផ្សារ​ទំនើប១នេះ​ក៏បាន​ចូលរួម​បង្កើត ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី និង​សិស្សានុសិស្ស​បាន​ជាង២០០នាក់​ផងដែរ ដើម្បី​ទទួលបាន​ប្រាក់កម្រៃ​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួសារ និង​ជំនួយ​ថវិកា​ក្នុង​ការសិក្សា”៕

ប្រភព : www.propertyarea.asia