Register Already an agent ? Login

វិនិយោគ​ខ្មែរ-អ៊ីស្រាអែល បោះទុន​ជាង ១៥លាន​ដុល្លារ សាងសង់​ខុន​ដូ​ភ្លោះ​នៅ​ក្រុងព្រះសីហនុ

ភ្នំពេញ៖ អ្នកវិនិយោគ​ខ្មែរ និង​ខ្មែរ​កាត់​អ៊ីស្រាអែល​បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ​លើ​គំរោង LZ Seaview Resident តម្លៃ​ជាង១៥លាន​ដុល្លារ ដើម្បី​សាងសង់​អាគារ​ខុន​ដូ​កំពស់២១ជាន់​នៅ​ក្រុងព្រះសីហនុ ជាការ​ឆ្លើយតប​នឹង​កំនើន​នៃ​សេវា​ស្នាក់នៅ​កើនឡើង​ឥតឈប់ឈរ​នៅ​ក្រុងព្រះសីហនុ។

នាយក​ក្រុមហ៊ុន អ៊ិ​ល​ស្សេត (LZ) លោក​សៀង ឆាយ បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ សាងសង់​គំរោង​ខាងលើ​កាលពី​ថ្ងៃទី១៨ វិច្ឆិកា​កន្លងមក​ថា នេះ​គឺជា​គម្រោង​អាគារ​ខុន​ដូ​ទំនើ​ម​ស្ដង់ដារ​អន្ដរជាតិ មាន​កំពស់២១ជាន់ មាន​ចំនួន ៣២០បន្ទប់។ គំរោង​នេះ​ក្រៅពី​ខុន​ដូ ក៏មាន​សួនច្បារ បរិស្ថាន​ល្អ ទីធ្លា​ចត​ឡានធំ​ទូលាយ មាន​អាង​ហែល​ទឹក និង​អាច​មើលឃើញ​ទេសភាព​សមុទ្រ​ដ៏​ស្រស់ស្អាត​ផងដែរ។ លោក​បន្តថា នៅក្នុង​រយៈពេល​ក្រុង​ពាលី​បើក​ការដ្ឋាន​សំណង់​នេះ និង​មាន​កម្មវិធី​លក់​បញ្ចុះតម្លៃ​ពិសេស។ សម្រាប់​ជំ​ហ៊ាន​ដំបូង​នេះ ក្រុមហ៊ុន​លក់បាន​ចំនួន៥០% នៃ​គម្រោង​អាគារ​A។

យោងតាម​ការសិក្សា​ពី​ក្រុមហ៊ុន VITRUST Appraisal កាលពី​ឆ្នាំមុន​បាន​រកឃើញថា ក្រុងព្រះសីហនុ​មាន​ខុន​ដូ​ជាង៤៧០០យូ​នី​ត ដែល​បាននិងកំពុង​សាងសង់ ដែល​ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​គំរោង​ដែល​បានប្រកាស​សាងសង់​នៅ​ឆ្នាំ២០១៨នេះ​នៅឡើយ​ទេ។

លោក Yariv Lerner អគ្គនាយក​ក្រុមហ៊ុន LZ Seaview Resident បាន​សម្តែង​សុទិដ្ឋិនិយម​លើ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​អ្នកវិនិយោគ​ក្នុងការ​រកស៊ី​ចំណេញ និង​បង្វិលប្រាក់​ទៅ​ស្រុកកំណើត​វិញ​បាន​ដោយ​ងាយ។ លោក​បាន​ចូលមក​រកស៊ី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខេត្ដ​ព្រះសីហនុ​អស់​រយៈពេល៨ឆ្នាំ​កន្លងមកហើយ។ គំរោង​ខុន​ដូន​LZ នេះ គឺជា​គម្រោង​វិនិយោគ​ទី២ ដែល​បានផ្តល់​នូវ​កន្លែង​ស្នាក់នៅ​ល្អ​ប្រណីត ផាសុខភាព សំណង់​តាម​ស្ដង់ដារ​អន្ដរជាតិ ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់ ហើយនឹង​អាចមាន​ប្ដ​បន្ទាប់​ទៀត។

ជាមួយគ្នានេះ អភិបាលខេត្ដ​ព្រះសីហនុ លោក​យន្ត មីន​បាន​មានប្រសាសន៍ថា រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ គឺ​ចុងឆ្នាំ២០១៧ ដើមឆ្នាំ២០១៨ អ្នកវិនិយោគ​ជាតិ-អន្ដរជាតិ​ចូលមក​សិក្សា​ស្វែងរក​ឱកាស​វិនិយោគ និង​ដាក់ទុន​រកស៊ី​ជា​បន្ដបន្ទាប់​លើ​វិស័យ​នានា ដូចជា​ឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​វិស័យ​សំណង់ បានបង្ហាញ​រូបរាង​លេចធ្លោ​ជាច្រើន ទាំង​តូច ធំ​ពាសពេញ​ខេត្ដ​ព្រះសីហនុ ដែលមាន​អាគារធំៗ ខ្ពស់ៗរាប់សិប​ជាន់។ កំណើន​នៃ​ការវិនិយោគ​លើ​សំណង់​នេះ បានបង្ហាញ​នូវ​ផល​វិជ្ជមាន​ច្រើន គឺ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​របស់​ខេត្ដ៕

ប្រភព : www.propertyarea.asia