Register Already an agent ? Login

ដំណឹងល្អៈទីក្រុងរណបក្រុងបាវិតនឹងចាប់ផ្តើមសាងសង់នៅខែធ្នូចុងឆ្នាំនេះហើយ

ភ្នំពេញ: ទីក្រុងរណបស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅខែធ្នូចុងឆ្នាំនេះហើយ សម្រាប់គំរោងដំណាក់កាលទី១ នៃគំរោងទីក្រុងរណបដែលស្ថិតនៅលើផ្ទៃដី៨០៣ហិកតា។

កាលពីថ្ងៃទី១៤ខែវិច្ឆកា កន្លងទៅនេះ ក្រុមហ៊ុនអភិវឌ្ឍន៍គំរោងដ៏ធំមួយដែលមានប្រភពមកពីប្រទេសចិន Empire World Group បានចុះហត្ថលេខាភាពជាដៃគូ ជាមួយក្រុមហ៊ុន Enterpreneur Reality Partners(Cambodia) Co., Ltd & ក្រុមហ៊ុន Alpha City Co., Ltd លើគំរោងទីក្រុងរណបថ្មីមួយដ៏ធំជាងគេ លើទឹកដីក្រុងបាវិត ខេត្តស្វាយរៀង។ ដោយមានការចូលរួមពី Mr. Chew Teck Kong (Business Consultant) & Mr. Eric Loo (CEO) នៃក្រុមហ៊ុន Empire World Group ផងដែរ។

លោកNguyen Phoung Hoang (Jay) តំណាងរបស់ Empire World Group បានមានប្រសាសន៍ឲដឹងថា គំរោងនេះសរុប៨០៣ហិចតា ប៉ុន្តែសម្រាប់ជំហ៊ានដំបូងគឺយើងចាប់ផ្តើមពី៥០ហិចតាសិន ដោយក្នុងនោះមានជា ទី១ Creative Park (មានដូចជា ផ្សារទំនើប អាហារដ្ឋាន ហាងនំ ហាងកាហ្វេ ជាដើម) ទី២ OBC (Online Business Concept) អគារសម្រាប់លក់ ឬជួល ទី៣ Technology Park អគារបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ទី៤ E-Sports Stadium កន្លែងកីឡាផ្សេងៗ ទី៥ Apartment អគារស្នាក់នៅទំនើបប្រណិត។

ទី៦ Casino & Hotel កាស៊ីណូ អូតែលដ៏ធំ។ គំរោងនេះចាប់ផ្តើមដំណើរការពីពេលនេះ និងបញ្ចប់ក្នុងរយះពេល៤ ទៅ៦ឆ្នាំខាងមុខ។

លោក សោម កែវម៉ាលីដា (Andy) នាយកក្រុមហ៊ុន Alpha City Co., Ltd និង ជាអនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (Cambodia Real Estate Association) បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីរីករាយខ្លាំង ដែលបានក្លាយជាដៃគូសហការលក់លើគំរោងដ៏ធំមួយនេះ។ គំរោងនេះមិនត្រឹមតែលើកមុខមាត់ ក្រុងបាវិត ខេត្តស្វាយរៀងតែប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើនការងារ ប្រាក់ចំណូល សេដ្ឋកិច្ច និងធ្វើឲគំរោងធំៗដ៏ទៃទៀតចាប់អារម្មណ៍លើទឹកដីដ៏វិសេសមួយនេះ។

លោកបន្តថា “ ខ្ញុំជឿជាក់ថាគំរោងនេះ និងផ្លាស់ប្តូរមុខមាត់ក្រុងបាវិត ខេត្តស្វាយរៀងឆាប់ៗនេះ។លោកបន្ថែមថា “ខ្ញុំជឿជាក់ថាគំរោងមួយនេះ នឹងដំណើរការតាមផែនការដោយរលូន”៕

ប្រភព : www.propertyarea.asia