ភ្នំពេញ៖ ក្រុមហ៊ុនផ្សារទំនើប EAON MALL Group បានប្រកាសពីគំរោងវិនិយោគផ្សារទំនើប AEON Mall ខ្នាតតូចចំនួន៣០ទីតាំងបន្ថែមទៀត នៅប្រទេសកម្ពុជា ដោយសារកំនើនប្រាក់ចំណូល និងអំណាចនៃការទិញកើនឡើង។
យោងតាម Asian Investment Report 2018 បានអោយដឹងនៅក្នុងរបាយការណ៍របស់ខ្លួនមួយបានបញ្ជាក់ថា ក្រុមហ៊ុនផ្សារទំនើបAeon មានគម្រោងបើកផ្សារទំនើបអោយបានជាង៣០បន្ថែមទៀត នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ខាងមុខនេះខណៈត្រឹមតែពីរឆ្នាំគឺនៅក្នុង២០១៧ និងនៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ បានម្ពោធផ្សារចំនួន២រួចហើយ។
របាយការណ៍នេះបន្ថែមថា ក្រមហ៊ុនមួយនេះ ក៏មានគម្រោងពង្រីផ្សាររបស់ខ្លួននៅក្នុងប្រទេសវៀតណាមអោយបានជាង២០ បន្ថែមទៀតផងដែរ នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ រហូតមកដល់ពេលនេះមានផ្សារប្រហែល១១ ហើយដែលបានចូលនៅក្នុងទីផ្សារវៀតណាមចាប់តាំងពីឆ្នាំ២០១៧ និងបន្តសម្ពោធដាក់អោយដំណើរថែមទៀតនៅទីនោះ។
ទំហំទុនវិនិយោគផ្ទាល់ពីបរទេស របស់ប្រទេសជប៉ុនមកកាន់តំបន់អាស៊ានកើនឡើង១៨ភាគរយពោល គឺកើនឡើង៦,១ពាន់លានដុល្លារ ហើយការវិនិយោគរបស់ប្រទេសជប៉ុនលើពាណិជ្ជកម្មលក់រាយ និងដុំកើនឡើង៥០ភាគរយ ពោលគឺមានទំហំទឹកប្រាក់ចំនួន៤,៣ពាន់លានដុល្លារ ដោយឡែងប្រទេសជប៉ុន ក៏គ្រោងនឹងសម្ពោធដាក់អោយដំនើររការផ្សារលក់រាយបន្ថែមទៀត នៅក្នុងតំបន់អាស៊ានផងដែរ។
ដោយឡែងសម្រាប់វិនិយោគផ្ទាល់ពីបរទេស (FDI) របស់សហរដ្ឋអាមេរិកវិញនៅក្នុងតំបន់អាស៊ាន ហាក់មានការធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៦ ពី ១៧ពាន់លានដុល្លារមកនៅត្រឹម២,១ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
ប្រភព : www.propertyarea.asia