Register Already an agent ? Login

ដំណឹង​ល្អ! រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​កែលម្អ​ផ្លូវសំខាន់ៗនៅក្នុង​ប្រទេស​កម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​នឹង​ចាប់ផ្តើម​ការងារ​ត្រួតពិនិត្យ និង​កែលម្អ​ទៅលើ​គម្រោង​ផ្លូវថ្នល់សំខាន់ៗ រួមមាន​ផ្លូវជាតិ​លេខ ១ និង​ផ្លូវជាតិ​លេខ៦ នៅក្នុង​ឆ្នាំ២០១៩ខាងមុខនេះ អោយ​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែ​ត សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ និង​ដឺ​ក​ជញ្ជូន​ទំនិញ​ដើម្បី​ជម្រុញ​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​កាលពី​ម្សិលមិញ​បានធ្វើ​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Korea Consultants International (KCI) សម្រាប់​ការងារ​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​គម្រោង ដែលមាន​តម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ ៣ ៣១៧ ៦៤០ ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុងនោះ៖ ក្រុមហ៊ុន KCI ទទួលបាន​ទឹកប្រាក់​ចំនួន២,៨៨៤,៩០៤ ដុល្លារ​សហរដ្ឋ អាមេរិក។

រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​ប្រាក់កម្ចី​សម្បទាន ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​លេខ. ៣៥៧៦-CAM (COL) ចំនួន ៧០លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​គម្រោង​កែលម្អ និង​លើក​កម្រិត​បណ្ដាញ​ផ្លូវជាតិ​លេខ១ ពី​គីឡូម៉ែត្រ០៦៣+៣០០ ដល់​គីឡូម៉ែត្រ ១៥៩+០០០ (អ្នក​លឿង-បាវិត) និង​ផ្លូវជាតិ​លេខ៦ពី​គីឡូម៉ែត្រ៣១៧+៦៣០ ដល់​គីឡូម៉ែត្រ ៣៦៧-៥១២ (ក្រុង​សៀមរាប-ក្រឡាញ់)មាន​ប្រវែង​សរុប១៤៥,៥៨គីឡូម៉ែត្រ ពី​កម្រាល​កៅស៊ូ DBST ទៅ​កម្រាល​កៅស៊ូ AC ព្រមទាំង​ដាក់លូ​សងខាង​ផ្លូវ​ដើម្បី​រំដោះ​ទឹកភ្លៀង​ផងដែរ។

គម្រោង​នេះ គ្រោង​ចំណាយពេល៥៤ខែ ពោលគឺ រយៈពេល​សាងសង់១៨ខែ និង​ថែទាំ​រយៈពេល៣៦ខែ ដោយ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ២០១៩ ដល់​ខែមិថុនា ឆ្នាំ2023។

គម្រោង​កែលម្អ​បណ្តាញ​ផ្លូវ​ទាំងនេះ ក៏មាន​ការស្ថាបនា​មន្ទី​រ​ពិសោធន៍​ចំនួន៤កន្លែង នៅ​ខេត្តក្រចេះ កំពត សៀមរាប និង​ពោធិ៍សាត់ ដើម្បី​បង្ករ​លក្ខណៈ​អោយ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស ការស្ថាបនា​ផ្លូវថ្នល់​អោយមាន​កាន់តែ​មានគុណ​ភាព រឹង​មុំ​ា​ល្អ៕

ប្រភព : www.propertyarea.asia