Register Already an agent ? Login

កំនើន​នៃ​វិនិយោគិន​បរទេស ធ្វើ​ឲ្យ​ក្រុង​ប៉ោយប៉ែត​ចាប់ផ្តើម​មាន​សំណង់​អាគារទំនើបៗ

ភ្នំពេញ៖ កំនើន​នៃ​ការវិនិយោគ ពិសេស​អ្នកវិនិយោគ​ចិន បានធ្វើ​ឲ្យ​ក្រុង​ប៉ោយប៉ែត នៃ​ខេត្តបន្ទាយមានជ័យ មានការ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​យ៉ាង​លឿន តាមរយៈ​ការកើនឡើង​នូវ​សំណង់​អាគារ​ខ្ពស់ទំនើបៗ និង​ការវិនិយោគ​សំណង់​ផ្ទះល្វែង​យ៉ាងច្រើន ពី​សំណាក់​អ្នកវិនិយោគ​ជាតិ អន្តរជាតិ។

លោក​ឧកញ៉ា​ឡា​ច ប៊ុន​លីម និង​លោកស្រី​ខា លីន​ដា នៃ​អគ្គនាយក​ក្រុមហ៊ុន​សំណង់ផ្ទះ​ល្វែង​មានជ័យ និង​វីឡា​មានជ័យ-ប៉ោយប៉ែត​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា អាគារ​ទំនើប​និង​សំណង់​ផ្ទះល្វែង ក្នុង​គម្រោង​ព្រះអាទិត្យ និង​ព្រះ​ច័ន្ទ (SUN & MOON ) នៅ​ប៉ូល​តំបន់​រីកចម្រើន​កណ្ដាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ផ្ដើម​សាងសង់​សម្រាប់​បម្រើ​ជូន​អតិថិជន ដែលមាន​តម្រូវ​ការកើនឡើង​ជាប្រចាំ។

សំណង់ផ្ទះ​ល្វែង​នេះ អាច​ឲ្យ​អតិថិជន​បង់​ត្រឹមតែ៨.៩៩០ដុល្លារ ក្នុង​ជំ​ហ៊ាន​ដំបូង​ប៉ុណ្ណោះ នឹង​ក្លាយជា​ម្ចាស់​គេហដ្ឋាន​សម័យ​ទំនើប​របស់ សំណង់​ផ្ទះល្វែង​ព្រះអាទិត្យ​និង​ព្រះ​ច័ន្ទ ( Sun & Moon ) នេះហើយ។ គំរោង​នេះ​មាន​ទីតាំង​ល្អ​ស្ថិតនៅ​ទល់មុខ​សាលា​ពីរ​ជាន់ តាម​ផ្លូ​ហ្សូ​អាវ (ZOA ) ភ្ជាប់​មក​ផ្លូវ​ផ្លូវជាតិ​លេខ​៥T ភូមិ​សាមគ្គី​មានជ័យ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ។

លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​បាន​សាទរ និង​ការវិនិយោគ​ង​បស់​ក្រុមហ៊ុន សំណង់ផ្ទះ​ល្វែង​មានជ័យ​នឹង វីឡា​មានជ័យ​នេះ ។ ក្នុង​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច លោក​សរសើរ​ការខិតខំ​ប្រឹង​ជំរុញ​ថែមទៀត ដើម្បី​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន ផ្លូវ​បេតុង ថ្ម​មិច កសាង​ប្រពន្ធ​លូ ស្ពាន ដា​អនាម័យ​និង​សន្តិសុខ ដើម្បី​ទទួលយក​ក្រុមហ៊ុន​វិនិយោគ​ផ្សេងទៀត មក​វិនិយោគ​លើ​ក្រុង​មួយ​នេះ ស្របតាម​កំនើនសេដ្ឋកិច្ច​នៅ​កម្ពុជា។

យោងតាម​របាយការណ៍​រដ្ឋបាល សាលាក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​អាគារ​ចាប់ពី​កំពស់៥ជាន់ ដល់​ជាង២០ជាន់​ប្រមាណ៦០អាគារ ដែល​បានបញ្ចប់ និង​កំពុង​សាងសង់ ក្នុងនោះ​សំណង់​បុរី​លំនៅដ្ឋាន​ដែល​បានបញ្ចប់​ការសាងសង់​ចំនួន៨ និង​កំពុងដំណើរការ​សាងសង់១០គំរោង​ទៀត។

លោក​អភិបាលក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​មនុស្ស​រស់នៅ​ប្រមាណ​ជាង២០ម៉ឺន​នាក់ ក្នុងនោះ​ប្រជាជន​ក្នុងស្រុក១៥ម៉ឺន​នាក់ និង​ជនបរទេស​ប្រមាណ៥ម៉ឺន​នាក់ ដែល​ពួកគេ​បាននិងកំពុង​វិនិយោគ និង​មក​បំរើ​ការងារ​នៅតាម​រោងចក្រ ឧស្សាហកម្ម សណ្ឋាគារ កាស៊ីណូ​នៅក្នុង​ទីក្រុង ដែល​កំពុងមាន​ការរីក​ចំរើន​យ៉ាង​ឆាប់រហ័ស​នេះ៕

ប្រភព : Property area