ភ្នំពេញ៖ សួនឧស្សាហកម្មថាមពលថ្មីមួយ នឹងជួយលើកកំពស់មុខមាត់ខេត្តព្រះសីហនុ ខណៈខេត្តនេះកំពុងប្រឈមការខ្វះខាតថាមពលអគ្គិសនី ដោយសារកំនើននៃការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ និងតំបន់ឧស្សាហកម្មនានា។
លោក ម៉ូ ហ្វេយ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនយុនណាន ហ៊ុយ ហ្គ្រុប ការចុះហត្ថលេខាលើអនុស្សារណៈវិនិយោគគំរោងនេះ កាលពីថ្ងៃទី២១ តុលាកន្លងមកថា គំរោងនេះ ជាជំហានដំបូងដ៏រឹងមាំ សម្រាប់យុទ្ធសាស្ត្រពង្រីកការអភិវឌ្ឍនៅក្រៅប្រទេសរបស់ក្រុមហ៊ុន។ ក្នុងនាមជាសហ គ្រាសល្បីឈ្មោះមួយនៅក្នុងខេត្តយូណាន នៃប្រទេសចិន ក្រុមហ៊ុន ដែលបានបង្កើតឡើងរយៈពេល២០ឆ្នាំ ហើយនើ បានពង្រីកសក្តានុពលរបស់ខ្លូន និងទទួលជោគជ័យលើវិស័យអចលនទ្រព្យ សណ្ឋាគារលំដាប់ខ្ពស់ ការកែច្នៃគ្រឿងម៉ាស៊ីន ផលិតផលលោហធាតុ ផលិតផលឧស្សាហកម្មវប្បធម៌ និងផលិតផលទាក់ទងនឹងការប្រើប្រាស់ថាមពលផ្សេង។
លោកបានបញ្ជាក់ថា “ក្រុមហ៊ុនបានមើលឃើញពីគុណសម្បត្តិភូមិសាស្ត្រ របស់ខេត្តព្រះសីហនុ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង សម្រាប់ផ្សារភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិ បូករួមបរិបទផ្លូវច្បាប់ក្នុងប្រទេសកម្ពុជាផ្តល់អាទិភាព និងភាពងាយស្រួលម្រាប់ការវិនិយោគពីសំណាក់ក្រុមហ៊ុនចិនក្នុងខេត្តព្រះសីហនុ។ លោកបន្តថា “យើងនឹងប្រកាន់ខ្ជាប់នូវ ស្មារតីសហគ្រាស ដោយការគោរពសមភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការអនុវត្តគោលនយោបាយឈ្នះ ឈ្នះ។ ក្រុមហ៊ុន នឹងពន្លឿនការសាងសង់ (សួនឧស្សាហកម្មថាមពលថ្មីក្នុងខេត្តព្រះសីហនុ) និងប្រែក្លាយតំបន់នេះ ជាតំបន់ឧស្សហកម្មគំរូមួយនៅក្នុងខេត្តខេត្តព្រះសីហនុ
អភិបាលខេត្តព្រះសីហនុលោកយន្ត មីនបានថ្លែងថា ខេត្តព្រះសីហនុ ជាខេត្តដ៏មានសក្តានុពល មានការ អភិវឌ្ឍ មានកំពង់ផែទឹកជ្រៅធំ និងគោលដៅទេសចរណ៍ធំជាងគេទី២ ក្នុងប្រទេសកម្ពុជា ព្រមទាំងជាច្រកទ្វារ សម្រាប់ ភ្ជាប់ជំនួញក្រៅប្រទេសផងដែរ។ ខេត្តព្រះសីហនុ ជាខេត្តតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការដឹក ជញ្ជូន តាមផ្លូវអាកាស ផ្លូវដែក និងសមុទ្រ។
លោកបន្ដថា ចក្ខុវិស័យនៃតំបន់អភិវឌ្ឍថ្មី ខេត្តព្រះសីហនុ នឹងក្លាយជា”ទីក្រុងមួយ កំពង់ផែពីរ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួនបី” នៅតាមបណ្តោយឈូងសមុទ្រថៃ។ “ទីក្រុងមួយ” គឺថាបន្ទាប់ពីបង្កើតតំបន់អភិវឌ្ឍថ្មីរួច គឺនឹងមានទីក្រុងមួយ ដែលមានសហគ្រាសចំនួន៣០០ កម្មករនិយោជិត១០ម៉ឺននាក់ និងប្រជាជន២០ម៉ឺននាក់។ (កំពង់ផែពីរ) គឺមាន កំពង់ផែ និងព្រលានយន្តហោះ ដែលនឹងប្រែក្លាយជាតំបន់សេដ្ចកិច្ចពិសេស ដែលមានភាពប្រកួតប្រជែងក្នុងសង្វាក់ផលិតកម្ម។ (មជ្ឈមណ្ឌលចំនួនបី) គឺសំដៅទៅលើ ទី១ មជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មី ទី២ ជាមជ្ឈមណ្ឌលដឹកជញ្ជូន ក្នុងតំបន់អាស៊ី អាគ្នេយ៍ និងទី៣ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងទំនាក់ទំនង។
លោកបន្តថា “ក្នុងការគាំទ្រវិនិយោគិនបរទេសនៅកម្ពុជា រាល់វិនិយោគិននៅកម្ពុជា មិនថាជាតិសាសន៍ណាក៏ដោយ ក៏មានភាពស្មើភាពក្នុងផ្លូវច្បាប់ដែរ និងធានាថា មិនមានគោលនយោ បាយជាតិដាក់កំហិត ស្តីពីមូលធនវិនិយោគទុនបរទេស ការកំណត់តម្លៃ ឬការផ្ទេរថវិការទៅក្រៅទេស”៕
ប្រភព : Property area