Register Already an agent ? Login

តើមានដឹងទេថា ការប្រកាសពន្ធអចលនទ្រព្យត្រូវធ្វើនៅពេលណា ?

ភ្នំពេញ : វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ បានផ្ទុះ​ឡើង​គួរអោយកត់សម្គាល់ទាំងនៅក្នុងរាជធានីភ្នំពេញ និង​នៅតាមបណ្តាខេត្ត-ក្រុង​នានា​នៅទូទាំងប្រទេសកម្ពុជា ប្រកប​ដោយ​ស៊ីវិល័យ និង​កាន់តែមានភាពទំនើបទាន់សម័យ។ ដូចគ្នា​​នេះដែរ ការបង់ពន្ធក៏ជាកាតព្វកិច្ចរបស់​ម្ចាស់អចលនទ្រព្យ ពីសំណាក់ម្ចាស់​អចលនទ្រព្យ ពិតជាចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំពារនូវគោលនយោបាយ​អភិវឌ្ឍន៍ជាតិ​របស់​រដ្ឋាភិបាល​នេះ តាមរយៈការប្រមូលពន្ធរបស់អគ្គនាយកដ្ឋាន​ពន្ធដារកម្ពុជា។

តើការប្រកាសបង់ពន្ធ​អចលនទ្រព្យចាប់ផ្តើម និង​បញ្ចប់​​នៅពេលណា?

បើតាមការអោយដឹងពីអគ្គ នៃអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ការប្រកាស​ពន្ធអចលនព្រទ្យ គឺចាប់ផ្តើមពីដើមខែមករា រហូតដល់ចុងខែកញ្ញាក្នុងឆ្នាំនីមួយៗ។ ដូចនេះ ម្ចាស់អចលនទ្រព្យដែលមិនទាន់ បានធ្វើការប្រកាសបង់ពន្ធអចលនទ្រព្យ អាចទៅប្រកាសបង់ពន្ធនេះ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមសាខា​ធនាគារ អេស៊ីលីដា ឬសាខាធនាគារកាណាឌីយ៉ា ឬសាខាធនាគារវឌ្ឍនៈ ឬសាខាធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ឬនៅសាខាធនាគារកម្ពុជា​សាធារណៈទូទាំងប្រទេស។

តើអចលនទ្រព្យប្រភេទណាខ្លះត្រូវជាប់កាតព្វកិច្ចប្រកាសបង់ពន្ធប្រចាំឆ្នាំ?

បើតាមអគ្គនាយដ្ឋានពន្ធដារបានឲ្យដឹងថា អលចនទ្រព្យប្រភេទសំណង់ ឬដីដែលស្ថិតនៅក្នុងរដ្ឋាបាលក្រុង ឬខេត្តដែលមានតម្លៃចាប់ពី១០០លានរៀលឡើងទៅ ត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធអចលនទ្រព្យ។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋានពន្ធដាររំពឹងថា ម្ចាស់អចលនទ្រព្យដែលជាប់ពន្ធទាំងអស់ នឹងចូលរួមសហការបង់ពន្ធអោយបានគ្រប់គ្នា និងជាពិសេសអគ្គនាយដ្ឋានបង់ព័ន្ធ នឹងសម្រួលសេវាកម្មអោយកាន់តែងាយស្រួយជូនពលរដ្ឋ ឲ្យដល់ឃុំ ស្រុក ខណ្ឌ តាមរយៈការជូនដំណឹងតាមលេខទូរស័ព្ទ និង វិក្កយបត្រភ្លើងជាដើម។

លោកក៏បានអំពាវនាវអោយពលរដ្ឋទាំងអស់ ត្រូវទៅធ្វើប័ណ្ណចុះបញ្ជីបង់ពន្ធអចលនទ្រព្យអោយបានគ្រប់គ្នា បើទោះបីអចលនទ្រព្យរបស់ខ្លួន មិនដល់តម្លៃបង់ពន្ធយ៉ាងណាក្តីដើម្បីងាយស្រួលក្នុងការប្រើប្រាស់បន្តបន្ទាប់ទៀត៕

ប្រភព : Property area