Register Already an agent ? Login

ខ្មែរអាចធ្វើការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសព័រទុយហ្គាល់បានហើយ

ភ្នំពេញ: ឥឡូវនេះប្រជាជនកម្ពុជា អាចវិនិយោគអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ ជាប្រទេសមួយដែលអាចគយគន់ ទេសភាពពីមហាសមុទ្រអាត្លង់ទិច និង សំណង់ស្ថាបត្យកម្មចាស់ៗដែលឈរជាច្រើនសតវត្ស ព្រមទាំងប្រភេទរទេះធ្វើទ្បើងពីឈើ មាននៅពាសពេញទីក្រុងបុរាណនៃប្រទេសព័រទុយហ្គាល់។

ដោយកកើតទ្បើងនៅចំនុចកៀនគេបំផុតនៃឧបទ្វីបអឺរ៉ុប រាជធានីLisbonមានចំនួនកម្តៅព្រះអាទិត្យជាមធ្យម2,799ម៉ោង រហូតទទួលបានរហ័សនាមថាជាទីក្រុងដ៏ចែងចាំងជាងគេ។ ភេសជ្ជៈដ៏ពេញនិយមរបស់ព័រទុយហ្គាល់ដែលហៅថា “ស្រាព័រតូ” និងនំ pastel de natas ដែលដុតថ្មីៗជារៀងរាល់ថ្ងៃឬស្គាល់ថាជានំ ‘egg tarts’ ជាម្ហូបដែលពេញនិយមបំផុតសម្រាប់ប្រជាជនក្នុងស្រុក និងអ្នកទេសចរមកពីគ្រប់ទិសទីលើពិភពលោក។ អ្នកក៏អាចទៅទស្សនាស្ពានVascos da Gama ដែលបំបែកឯកត្តកម្មពិភពលោក ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និង អមដំនើរជាមួយនឹងវប្បធម៌អាហារដ៏ឈ្ងុយឆ្ងាញ់របស់ជនជាតិព័រទុយហ្គាល់។

លើសពីនេះទៅទៀត ប្រទេសព័រទុយហ្គាល់នៅតែជាតំបន់ទេសចរណ៍ ដែលធូរថ្លៃបំផុត នៅលើឧបទ្វីបនៃការកម្សាន្ត ឬស្នាក់នៅដ៏ហ៊ឺហានេះ។

ប្រទេសព័រទុយហ្គាល់ចាប់ផ្តើមឆ្នាំ2018 ជាមួយនឹងភាពជឿជាក់ថ្មី បង្ហាញពីការព្យាករណ៍ដ៏លូតលាស់ និងថាមពលខ្លាំងនៅក្នុងវិស័យជាច្រើន ដូចជាវិស័យអចលនទ្រព្យ និងទេសចរណ៍។ ទឹកប្រាក់ចំនួនច្រើនជាង359លានអ៊ឺរ៉ូ ត្រូវបានវិនិយោគទៅលើអចលនទ្រព្យពាណិជ្ជកម្ម ក្នុងត្រីមាសទី1នាឆ្នាំ 2017។ តួលេខនៃការលក់បានកើនទ្បើងយ៉ាងខ្លាំងនាឆ្នាំនោះ ហើយទីផ្សារក៏បានមើលឃើញពីការប្រែប្រួលនេះ ទៅលើទម្រង់ (ប្រវត្តិ) របស់អ្នកទិញ ជាហេតុដែលអ្នកបណ្តាក់ទុនជាច្រើន ចាប់ផ្តើមដឹងពីសក្តានុពលនៃវិស័យអចលនទ្រព្យរបស់ជនជាតិព័រទុយហ្គាល់។

មិនមានច្បាប់រឹតបន្តឹងទៅលើសិទ្ធិ ជាម្ចាស់អចលនទ្រព្យបរទេស នៅក្នុងប្រទេសព័រទុយហ្គាល់នោះទេ ហើយចំណាយប្រតិបត្តិការក៏មានតម្លៃទាប ដែលនេះជាមូលហេតុទាក់ទាញនូវចំណាប់អារម្មណ៍របស់អ្នកវិនិយោគជនជាតិខ្មែរជាច្រើន។

លើសពីនេះទៅទៀត ពន្ធចំណូលតែងតែមានតួលេខទាប ហើយតម្លៃអចលនទ្រព្យវិញ មានការប្រកួតប្រជែងខ្ពស់បើធៀបទៅកម្ពុជា ឬរាជធានីដទៃទៀតនៅក្នុងអាស៊ីអាគ្នេយ៍។ សម្រាប់តួលេខផលចំនេញគឺចាប់ពី3 ទៅ7ភាគរយក្នុងមួយឆ្នាំ។

“Golden Visa” រឺ កម្មវិធីទិដ្ឋាការមាស ដែលយើងធ្លាប់លឺមកហើយនេះ បានចាប់ផ្តើមដំនើរការកាលពីខែតុលា ក្នុងឆ្នាំ2012 ដោយអាជ្ញាធរព័រទុយហ្គាល់ ក្នុងគោលបំណងទាក់ទាញការវិនិយោគបរទេសចូលទៅក្នុងប្រទេស។ ទិដ្ឋាការនេះបច្ចុប្បន្នត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាកម្មវិធីទទួលបានសិទ្ធិស្នាក់នៅដ៏គួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់អ្នកវិនិយោគទាំងទ្បាយជុំវិញពិភពលោក ដោយសារតែលក្ខខណ្ឌដូចជា ការទាមទារស្នាក់នៅរយៈពេលទាបបំផុត 7 ថ្ងៃសម្រាប់ឆ្នាំដំបូង និង 14 ថ្ងៃរៀងរាល់រយៈពេល 2 ឆ្នាំ។

មកទល់ត្រឹមខែមករា ឆ្នាំ 2017 ប្រជាជនព័រទុយហ្គាល់អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬ ទិដ្ឋាការពេលទៅដល់ រៀងរាល់ពេលធ្វើដំនើរទៅជាង160ប្រទេស និងតំបន់ ហើយលិខិតឆ្លងដែនរបស់ព័រទុយហ្គាល់ ទទួលបានចំណាត់ថ្នាក់លេខ3 លើពិភពលោកផ្នែកការធ្វើដំនើរចល័តនេះ (ស្មើរនឹងប្រទេសដូចជា កាណាដា គ្រិច និង ជប៉ុន)។ ហេតុនេះហើយដែលកម្មវិធី Golden Visa បញ្ចូលជាមួយនឹងការបណ្តាក់ទុន ដ៏គួរឲ្យទាក់ទាញ។ ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចទទួលបាន Golden Visa នោះតម្រូវឲ្យមាននូវ អចលនទ្រព្យដែលទិញរួចមានតម្លៃតិចបំផុតត្រឹម500,000 អ៊ឺរ៉ូ នៅកន្លែងណាក៏បានក្នុងប្រទេសព័រទុយហ្គាល់។

នៅពេលដែលទិដ្ឋាការត្រូវបានអនុញ្ញាតហើយនោះ អ្នកវិនិយោគ និងសមាជិកគ្រួសាររបស់ពួកគេ នឹងអាចសុំសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍5ឆ្នាំបន្ទាប់ និងសិទ្ធិជាពលរដ្ឋ 6 ឆ្នាំក្រោយ។

អត្ថប្រយោជន៍របស់ Golden Visa គឺពិតជាងាយស្រួលមែនទែន។ សិទ្ធិស្នាក់នៅអនុញ្ញាតឲ្យអ្នកកាន់មានសិទ្ធិធ្វើការ រស់នៅ ឬ សិក្សានៅក្នុងប្រទេសព័រទុយហ្គាល់ដោយគ្មានលក្ខខណ្ឌ ក៏ដូចជា អាចធ្វើដំនើរនៅក្នុងប្រទេសណាមួយក្នុងតំបន់ Schengen បានរយៈពេល3 ខែក្នុងកំទ្បុងពេល6ខែ ដែលនេះពិតជាងាយស្រួលបំផុត សម្រាប់អ្នកជំនួញខ្មែរទាំងអស់ ដែលចង់ធ្វើដំនើរទៅអឺរ៉ុបញឹកញាប់ ដើម្បីពិនិត្យមើលការវិនិយោគ ឬផែនការពង្រីករបស់ពួកគេនៅក្នុងទីផ្សារអឺរ៉ុប។ សេចក្តីអនុញ្ញាតនេះអាចពន្យាពេលឲ្យសមាជិកគ្រួសារ ដែលមានលក្ខណៈគ្រប់គ្រាន់ ដោយពុំទាមទារការវិនិយោគបន្ថែមពីលើនោះទេ។

លោកBastien Trelcat ដៃគូរគ្រប់គ្រងរបស់ក្រុមហ៊ុនHarvey Law Group និយាយថា “ប្រទេសព័រទុយហ្គាល់ជាប្រទេសពេញនិយម សម្រាប់អ្នកដែលចង់ផ្លាស់ប្តូរទីលំនៅសម្រាប់ខ្លួនគេផ្ទាល់ ក្រុមគ្រួសាររបស់ពួកគេ ឬក៏មុខជំនួញទៅក្នុងអឺរ៉ុប។ ជនជាតិព័រទុយហ្គាល់ ជាជនជាតិរួសរាយរាក់ទាក់ និងឆាប់ស្វាគមន៍អ្នកចំណូលថ្មី ទៅក្នុងសង្គម និង វប្បធម៌របស់ពួកគេ។ Golden Visa បានធ្វើឲ្យប្រទេសព័រទុយហ្គាល់ក្លាយជាប្រទេសដែលងាយមករស់នៅជាងមុនទៅទៀត ជាពិសេសតាមរយៈអត្ថប្រយោជន៍ដ៏សន្ធឹកសន្ធាប់ ក្នុងការក្លាយជាអ្នករស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសនេះ”។

ក្រុមហ៊ុន Harvey Law Group (HLG) គឺជាក្រុមហ៊ុនច្បាប់ពហុជាតិ ដោះស្រាយលើច្បាប់សាជីវកម្ម និងការធ្វើអន្តោប្រវេសន៍លើគម្រោងវិនិយោគ ទទួលបានកេរ្តិ៍ឈ្មោះទូទាំងសកល ធ្លាប់បានតំណាងឲ្យអតិថិជនទ្រព្យធនខ្ពស់ និងសហគ្រាសជាច្រើន តាមរយៈការិយាល័យជាង19ទូទាំងពិភពលោក។

សម្រាប់ព័ត៌មានបន្ថែម ឬ ការស្វែងរកឱកាសកម្មវិធីអន្តោប្រវេសន៍ តាមរយៈការវិនិយោគ សូមទំនាក់ទំនងមកកាន់លោកBastien Trelcat ជាដៃគូរគ្រប់គ្រងរបស់ក្រុមហ៊ុនHLG ([email protected]) ឬកញ្ញា សុគន្ធនិមលអ្នកគ្រប់គ្រងផ្នែកមុខជំនួញ ([email protected])៕

ទំនាក់ទំនងលេខទូរស័ព្ទ៖ +855 70 789 330 ឬចូលទៅកាន់គេហទំព័រលើហ្វេសប៊ុក៖ https://www.facebook.com/HLGcambodia/

ប្រភព : Property area