ភ្នំពេញ៖ ក្នុងពិភពនៃការទិញ លក់អចលនទ្រព្យ អ្នកជំនាញមានវិធីសាស្ត្រផ្សេងៗគ្នាក្នុងការផ្សព្វផ្សាយ និងចចារជាមួយអតិថិជនរបស់ខ្លួន ដើម្បីឲ្យអចលនទ្រព្យរបស់ខ្លួនលក់ដាច់លឿន។
វាមិនមែនជាការងាយស្រូលដូចត្រឹមការនិយាយនោះទេ តែវិធីសាស្ត្រមួយចំនួនខាងក្រោមនេះទំនងជាមួយលោកអ្នកបាន។
បញ្ជីគុណភាព
យោងតាមការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើង ដោយសមាគមជាតិភ្នាក់ងារអចលនទ្រព្យ (អាមេរិក) កាលពីពេលថ្មីៗនេះបានរកឃើញថា ការស្រាវជ្រាវដែលទាក់ទងនឹងអចលនទ្រព្យនៅក្នុង Google.com បានកើនឡើង២៥៣ភាគរយ នៅបួនឆ្នាំចុងក្រោយនេះ ហើយនៅពេលនេះប្រមាណ៩០ភាគរយ នៃមានបំណងទិញផ្ទះ បានប្រើប្រាស់អ៊ីនធឺណិត ដើម្បីធ្វើការស្វែងរកទិញផ្ទះរបស់ពួកគេ។
ការស្រាវជ្រាវថ្មីៗនេះពី We Are Social របស់សិង្ហបុរីក៏បានរកឃើញផងដែរថា ការប្រើប្រាស់អ៊ីនធឺណិតនៅប្រទេសកម្ពុជា បានកើនឡើង៤០០ភាគរយនៃចន្លោះឆ្នាំ២០១៥ និង២០១៨។
ដោយសារការកើនឡើងយ៉ាងរហ័ស នៃអ្នកប្រើប្រាស់អ៊ីនធឺណិតនៅប្រទេស កម្ពុជា ដែលបានកើនឡើងដល់ទៅ៦,៧០លាននាក់ នៅក្នុងឆ្នាំ២០១៦កន្លងមកនេះ បញ្ជីរគុណភាពអចលនទ្រព្យ ក៏បានក្លាយទៅជារឿងដែលមានសារៈសំខាន់យ៉ាងខ្លាំង។
ដំបូន្មានដើម្បីទទួលបានបញ្ជីគុណភាពខ្ពស់
ការបង្ហោះរូបភាព
រូបភាពបង្ហោះ គុណភាព និងសោភ័ណភាពនៃរូបភាពមានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញទឹកចិត្តអតិថិជន ព្រោះថារូបមួយសន្លឹកមានន័យរាប់មិនអស់ ។ វាមានសារៈសំខាន់ណាស់ ដោយរូបដែលអ្នកបង្ហោះ គឺជារូបនៃអចលនទ្រព្យដែលអ្នកកំពុងលក់ពិតប្រាកដមែន ដោយសាររូបនេះអាចបង្ហាញពីភិនភាគពិតៗ នៃអចនលទ្រព្យទៅកាន់អ្នកទិញ។
សរសេរពិពណ៌នាពីអចលនទ្រព្យរបស់អ្នក
អ្នកលក់អចលនទ្រព្យ អាចផ្តល់ព័ត៌មានលម្អិតឲ្យបានច្រើន តាមដែលអ្នកអាចធ្វើទៅបាន នៅពេលដែលអ្នកសរសេរពិពណ៌នាបញ្ជីគុណភាព។ សាកស្រមៃថាខ្លួនអ្នកជាអ្នកទិញ។ តើអ្នកនឹងចង់បានគុណភាពយ៉ាងណាខ្លះពីអចលនទ្រព្យមួយនេះ។
ផ្តល់ព័ត៌មានទំនាក់ទំនងដែលល្អបំផុត
ការផ្សព្វផ្សាយបស់អ្នកនឹងមិនបានផលប្រយោជន៍អ្វីនោះទេ ប្រសិនបើគេមិនអាចទាក់ទងអ្នកបាន។ ហេតុនេះហើយទើបអ្នកត្រូវធានាថា ព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនងជាមួយអ្នកមានភាពល្អ និងផ្តល់ភាពជឿជាក់បំផុត ។ ចុះលេខទូរស័ព្ទពីរខ្សែ និងអាសយដ្ឋានអ៊ីមែល ប្រសិនបើពេលខ្លះអ្នកមិនមានពេលលើកទូរស័ព្ទ។
ត្រូវធានាគុណភាពអចលនទ្រព្យរបស់អ្នកល្អបំផុត
ធម្មតាទេ ការលក់ផលិតផលអ្វីមួយ មិនត្រឹមតែទាមទារផលិតផលនោះមានគុណភាពនោះទេ តែក៏ត្រូវមានការផ្សព្វផ្សាយឲ្យបានល្អផងដែរ។ ហេតុនេះចំណងជើងអចលនទ្រព្យ ជាភាសាខ្មែរ និងអង់គ្លេស ឬភាសាចិន អ្នកត្រូវតែធ្វើវាឲ្យបានល្អ។ ប្រសិនបើវាមានភាពសាមញ្ញ ងាយយល់ នោះគេនឹងរកឃើញអចលនវត្ថុរបស់អ្នកមុនគេ។
ការដាក់តម្លៃអចលទ្រព្យរបស់អ្នក
ការដាក់តំលៃទាមទារឲ្យមានការប្រុងប្រយ័ត្នបំផុត ព្រោះបើអចលនទ្រព្យរបស់អ្នកដាក់តំលៃខ្ពស់ពេក អចលនទ្រព្យរបស់អ្នក នឹងមិនទទួលបានការចាប់អារម្មណ៍នោះទេ។ ប្រសិនបើតម្លៃនោះអាចតថ្លៃបាន អ្នកគួរតែធានាថា គេអាចដឹងតាមរយៈការពិពណ៌នារបស់អ្នក។
ប្រសិនបើលក្ខខណ្ឌនៃការទិញ ឬជួលអាចតថ្លៃបាន អ្នកក៏ត្រូវធ្វើយ៉ាងណាឲ្យគេដឹងតាមរយៈការពិពណ៌នារបស់អ្នកផងដែរ។
ការឆ្លើយតបជាមួយនឹងការសាកសួររកទិញឲ្យបានសមស្រប
ការឆ្លើយតបលឿនមានសារៈសំខាន់ណាស់ នៅពេលដែលអ្នកទទួលបានការចាប់អារម្មណ៍សាកសួរពីអតិថិជនរបស់អ្នក។ អ្នកគួរតែឆ្លើយតបជាមួយនឹងពួកគេឲ្យបានលឿនបំផុត។ ប្រសិនបើអ្នកមិនឆ្លើយតបលឿនទេ នោះពួកគេនឹងរកមើលវត្ថុថ្មីទៀត និងអ្នកលក់ថ្មីទៀតដែលយកចិត្តទុកដាក់នឹងពួកគេ។
ការបង្កើតបញ្ជីរថ្មីមួយនៅក្នុង Realestate.com.kh មានភាពងាយស្រួលយ៉ាងខ្លាំង ទោះបីជាអ្នកលក់ឯកជន ម្ចាស់ដី ឬភ្នាក់ងារអចលនទ្រព្យ។ អ្នកអាចលក់ដោយខ្លួនឯងបាន ហើយពួកយើងមិនយកកម្រៃជើងសានោះឡើយ។
ការធ្វើឲ្យបញ្ជីរបស់អចលនទ្រព្យរបស់អ្នកកាន់តែប្រសើរ
ដោយសារបច្ចុប្បន្ន អ្នកអាចធ្វើឲ្យបញ្ជីអចនលទ្រព្យសម្រាប់លក់ ឬជួល របស់អ្នកឲ្យប្រសើរឡើង ដោយដាក់វានៅជាមួយវេបសាយអចលនទ្រព្យមួយចំនួនតូច ដែលមាននៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏អ្នកអាចចំណាយត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីឲ្យអចលនទ្រព្យរបស់អ្នកទទួលបានការចាប់អារម្មណ៍ និងមើលឃើញលឿន៕
ប្រភព : Property area