ភ្នំពេញ៖ បន្ទាប់ពីភ្ញៀវជាតិ អន្តរជាតិទៅទស្សនាកំសាន្តធ្លាក់ ចុះប្រមាណ២០ភាគរយ នៅក្រុងព្រះសីហនុ អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ឋបានអះអាងថានឹងរៀបចំស្តារឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរ ណ៍ជាតិ អន្តរជាតិទៅទស្សនាខេត្តនេះឡើងវិញ។
អភិបាលខេត្តព្រះសីហនុ លោកយន្ត មីនបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១២ តុលានេះថា អាជ្ញាធរពាក់ព័ន្ធនឹងខិតខំធ្វើយ៉ាងណា ដើម្បីស្ដារមុខមាត់ ខេត្តជាប់មាត់សមុទ្រនេះឡើងវិញ បន្ទាប់ពីមានការថមថយចំនួនទេសចរយ៉ាងគំហុក ក្នុងកំឡុងពេលភ្ជុំ បិណ្ឌនេះ ដែលជាការថយចុះមិននឹកស្មានដល់។លោកបន្តថា អាជ្ញាធរខេត្តព្រះសីហនុ នឹងរៀបចំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមកទស្សនាកំសាន្តមានភាពកក់ក្តៅ ធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ។
លោកបន្តថា “ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងអនាម័យជាចំណុចអាទិភាព ពិសេសគុណភាពសេវាកម្ម និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងផងដែរថា មន្ទីរកំពុងខិតខំ ធ្វើយ៉ាងណា ដើម្បីផ្សព្វផ្សាយដល់បណ្ដាប្រតិបត្តិករទេសចរណ៍ទាំងអស់ខិតខំពង្រឹងសេវារបស់ខ្លួនដើម្បីទាក់ទាញទេសចរ។លោកបន្តថា ទោះជាខេត្តមានបញ្ហាកង្វះបន្ទប់ស្នាក់នៅជារឿយៗ ដោយសារស ណ្ឋាគារភាគច្រើន ត្រូវបានជួលសម្រួលដល់អ្នកវិនិយោគចិនក្តី ប៉ុន្តែយើងនឹងដោះស្រាយបញ្ហានេះ ព្រោះចំនួនសណ្ឋាគារថ្មីៗបានបើកដំណើរការជាបន្តបន្ទាប់។
ខេត្តព្រះសីហនុ នាពេលកន្លងមក គឺជាទីកន្លែងពេញនិយមសម្រាប់ការកម្សាន្តរបស់ទេសចរជាតិ និងអន្តរជាតិ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលខេត្តនេះ កំពុងមានការអភិវឌ្ឍបែជារុញច្រាន ចំនួនទេសចរទាំងជាតិនិងអន្តរជាតិចេញវិញ។ ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ ដែលបានបញ្ចប់ទៅនេះ គឺភ្លៀវទេសចររាប់ម៉ឺននាក់បានបាត់វត្តមានពីមាត់សមុទ្រនៃខេត្តនេះ។
ទាក់ទងបញ្ហានេះដែរ លោកហូ វណ្ឌីទឹប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ដើម្បីឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាខេត្តព្រះសីហនុឡើងវិញឲ្យបានច្រើន ទាមទារឲ្យមានការយកចិត្តទុកដាក់លើការងារអាទិភាពចំនួន៤ ដូចជា បញ្ហាសណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ និងសេវាកម្មទេសចរណ៍ឲ្យមានភាពល្អប្រសើរ ខណៈតម្លៃបន្ទប់សណ្ឋាគារផ្ទះសំណាក់ និងសណ្ឋាគារបានកើនឡើងខ្ពស់។
លោកបន្តថា “វាជានិន្នាការធម្មតានៅពេលតម្រូវការកើនឡើង តម្លៃសេវាកម្មនឹងកើនឡើង ប៉ុន្តែការចូលរួមទប់ស្កាត់មានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យភ្ញៀវទេសចរណ៍មានអារម្មណ៍កក់ក្តៅ និងភាពសប្បាយរីករាយ”៕
ប្រភព : Property area