Register Already an agent ? Login

ហាងល្បីៗជាច្រើន ត្រៀម​បង្ហាញ​វត្ត​មាននៅ​ផ្សារ​ទំនើប The Bridge Lifestyle Mall

ភ្នំពេញ៖ ការចូល​មកដល់​នៃ​ហាងល្បីៗនៅ​ទីក្រុង​ភ្នំពេញ មិនទាន់​បញ្ចប់​ទេ ទីក្រុង​នេះ​បាននិងកំពុង​បន្ត​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​កាន់តែច្រើន ដើម្បី​ស្វែងរក​ប្រាក់ចំណេញ ក៏ដូចជា​បង្ហាញ​កេ​រ្ត៍​ឈ្មោះ​របស់ខ្លួន​នៅក្នុង​ទីផ្សារ ដែលមាន​ការរីកចម្រើន​យ៉ាង​លឿន​នេះ។

ជាក់ស្តែង​បន្ទាប់ពី​សាងសង់​រួច និង​បើក​ឲ្យ​ដំណើរការ​ហាង​ទំនិញ និង​ភោជនីយ ដ្ឋា​ន​និមួយៗចូល​ដេ​គ័​រ នៅក្នុង​ផ្សារ​ទំនើប​ស្តង់ដារ​អន្តរជាតិ The Bridge Lifestyle Mall ដែលមាន​ទីតាំង​ក្បែរ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កំពុង​លេច​រូបរាង​ពេញលេញ​ជាបណ្ដើរៗហើយ ដោយថ្មីៗនេះ​អគារ​ទាំងមូល​ទើបតែ​ស្វាគមន៍​ហាង​កាហ្វេ Brand កំពូល​មួយ​របស់​ពិភពលោក​គឺ Starbucks ដែល​បាន​សម្ភោ​ធ​ជា​ផ្លូវការ​កាលពី​ខែ​មុននេះ។

ជាមួយគ្នា​នោះ ហាង A Nice Gift ដែលជា​ហាង​តែ​ទឹកដោះគោ​ថ្មី​មួយ​នៅ​កម្ពុជា ដោយបាន​នាំយក​រសជាតិ​ដើម​បែប​ហុងកុង ដំបូង​បំផុត​ដែល​ពុំ​ធ្លាប់មាន​ពីមុន​នៅ​ស្រុក​ខ្មែរ ក៏បាន​បើក​លក់​ជា​ផ្លូវការ​រួច​ដែរ​នៅ​ទីនោះ។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមការងារ​ផ្សារ​ទំនើប​នេះ​បាន​បញ្ជាក់ថា នៅមាន​ហាង​អាហារ ល្បីៗជាច្រើន​ទៀត​ដូចជា ហាង​នំប៉័ង Tous Les Jours ហាង​កាហ្វេ​ដ៏​ល្បី​ប្រចាំ​ប្រទេស​ថៃ​Inthanin និង​ហាង​តែ​ពី​ចិន​Heekaa នឹង​ត្រៀម​បើក​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ សម្រាប់​ឲ្យ​អតិថិជន​សាកល្បង ក៏​អាច​រីករាយ​បាន​ជាមួយនឹង​រសជាតិ​ថ្មី​ទាំងអស់នេះ។

ក្រៅពី​ហាង​អាហារ និង​ភេសជ្ជៈ ផ្សារ​ទំនើប​បើក​ចំ​កណ្ដាល​ក្រុង​មួយ​នេះ នៅមាន​ហាង​យីហោល្បីៗច្រើនសន្ធឹក​ទៀត ដូចជា ហាង​ទំនិញ​កម្រិត​គុណភាព​ស្តង់ដារ​ជប៉ុន Miniso ហាង​នាឡិកា​ម៉ាក​ល្បី​ពី​អឺរ៉ុប​ Paris Star ហាង​លក់​សំលៀកបំពាក់​ដែល​កំពុង​ពេញនិយម​Zando ហាង​កែ​សម្ផស្ស​និង​មា​ស្ស៉ា Eliza និង L’oreal ដែលជា​គ្រឿងសំអាង​ម៉ាក​ល្បី​មកពី​បារាំង​ជាដើម។

ជាមួយនឹង Brands មួយចំនួន ដូចជា Huawei, Vidvie, WK Remax, VR Gaming, Konfulon បូករួម​ទាំង Brand ផ្សេងៗជាច្រើន​ទៀត ដែល​ទាំងអស់នេះ​បានធ្វើអោយ The Bridge Lifestyle Mall ក្លាយជា​ផ្សារ​ទំនើប​ទីមួយ​នៅ​ភ្នំពេញ ដែល​ផ្តល់​ឳ​កាស​ដល់​អ្នកដើរ​ផ្សារ​រីករាយ​ក្នុង​ការទិញ​ផលិតផល និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ចំរុះ​គ្រប់​ប្រភេទ ជាមួយនឹង​ទីតាំង​កម្សាន្ត​ដ៏​ធំ​មួយ​សម្រាប់​កុមារតូចៗ និង​មនុស្ស​ធំ​រីករាយ​ជាមួយ​ហ្គេម​អេ​ឡិច​ត្រូ​និចល​ក្ខ​ណៈពិតៗ និង​ជាក់ស្តែង ហើយក៏​អាច​សំរាក និង​រីករាយ​ជាមួយ​មិត្ត​ភ​ក្កិ ក្រុមគ្រួសារ​ថែមទៀត​ផង។

The Bridge Lifestyle Mall បើកសម្ពោធ​ផ្លូវការ​នា​ចុងឆ្នាំ​នេះហើយ បើសិនជា​អតិថិជន​មាន​ចំណាប់អារម្មណ៍ ចង់​ជួល​ទីតាំង​បើក​អាជីវកម្ម សូម​ទាក់ទង៖- លេខ​ទូរ​សព្ទ៖099 999 691- អ៊ី​ម៉ែ​ល៖ [email protected] – វេ​ប​សាយ៖ www.urbanassetsolutions.com – Facebook Page: The Bridge Lifestyle Mall ៕

ប្រភព : Property area