Register Already an agent ? Login

រដ្ឋាភិបាល​​ប្រកាស​​ពន្យា​រ​​ពេល​​បង់​ពន្ធ​​អចលនទ្រព្យ

ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានប្រកាស​ការពន្យា​កាលបរិច្ឆេទ​ផុតកំណត់​ការប្រកាស​បង់ពន្ធ​លើ​ព​ចលនទ្រព្យ​ឆ្នាំ២០១៨ រហូតដល់​ថ្ងៃទី ៣១ ខេ​តុលា ឆ្នាំ ២០១៨ ដោយសារ​ពិនិត្យ​មើលឃើញថា មាន​ម្ចាស់​អចលនទ្រព្យ ស្ថិតក្នុង​ភូមិសាស្ត្រ​ត្រូវ​បង់ពន្ធ​អចលនទ្រព្យ នៃ​រាជធានី ខេត្ត​មួយចំនួន​នៅ​ទូទាំងប្រទេស​មាន​ភាពយឺត​យ៉ាវ។

យោងតាម​សេចក្តីប្រកាស​របស់​ពន្ធ​ដារ​បាន​ឲ្យ​ដឹងថា “ដោយ​ពិនិត្យឃើញថា​រហូតមក​ដល់ពេលនេះ មាន​ម្ចាស់​អ​លន​ទ្រព្យ​ជាច្រើន បានមក​ប្រកា​សប់​ពន្ធ​លើ​អចលនទ្រព្យ សម្រាប់​ឆ្នាំ ២០១៨ ហើយ ក៏​នៅមាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួនទៀត នៅ​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ។

អនុវត្ត​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន អ្នក​ជាប់ពន្ធ​ត្រូវមាន​កាតព្វកិច្ច​ប្រកាស​ពន្ធ​នេះ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា​នៃឆ្នាំនីមួយៗ ផុត​រយៈ​ពេលនេះ អ្នក​ជាប់ពន្ធ​នឹងត្រូវ​ទទួលរង​ទោសទណ្ឌ​កម្ម​ស្របតាម​ច្បាប់ ស្តីពី​សារពើពន្ធ​ជា​ធរមាន។

ដើម្បី​ផ្តល់​លទ្ធភាព​ជូន​ដល់​ម្ចាស់​អចលនទ្រព្យ ដែលមាន​ឆន្ទៈ​ក្នុង​ការបំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​នេះ ប៉ុន្តែ​មិនទាន់​បានមក​ប្រកាស​បង់ពន្ធ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានសម្រេច​អនុញ្ញាត​ឲ្យ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ពន្យា​កាលបរិច្ឆេទ​ផុតកំណត់​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ ២០១៨ រហូតដល់​ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨ ដោយ​រួចផុត​ពិន័យ​ទោសទណ្ឌ​ដោយសារ​ការប្រកាស​បង់​ពន្ធ​យឺតយ៉ាវ៕

ប្រភព : Property area