ភ្នំពេញ៖ សន្ទស្សន៍តម្លៃលំនៅដ្ឋានផ្ទះល្វែង នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់១៨៨,១ភាគរយ នៅក្នុងខែមិថុនាកន្លងមក ជាការកើនឡើងកម្រិតខ្ពស់បំផុតចាប់តាំងពីក្រុមប្រឹក្សាវាយតម្លៃកូរ៉េ (KAB) បានចាប់ផ្តើមចងក្រងទិន្នន័យកាលពីឆ្នាំ ២០០៦មក បើទោះជាមានការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ ចំពោះការឡើងថ្លៃនេះក៏ដោយ។
សន្ទស្សន៍នេះបានបង្ហាញថា សម្រាប់ខែមសាតម្លៃលំនៅដ្ឋានបានកើនឡើងដល់១៨៥,៥ ភាគរយ និងនៅក្នុងខែឧសភាកើនឡើង១៨៦,៣ ភាគរយ។ តំបន់មួយចំនួននៅភាគឦសាននៃទីក្រុងសេអ៊ូល នៅតែជាតំបន់កើនឡើងតម្លៃថ្លៃបំផុត ដូចជាតំបន់ Seongdong តំបន់ Gwangjin និងតំបន់ Dongdaemun ដែលឡើងដល់កម្រិតខ្ពស់ ១៩៩.៤ នៅក្នុងខែមិថុនា។
សន្ទស្សន៍សម្រាប់តំបន់ភាគពាយ័ព្យ ដែលមានដូចជាតំបន់ Eunpyeong តំបន់ Seodaemun និងតំបន់ Mapa បានកើនឡើងរហូតដល់១៩៨,២ភាគរយ ខណៈដែលនៅក្នុងទីប្រជុំជននៃទីក្រុងសេអ៊ូល តំបន់ Jongno តំបន់ Jung តំបន់ Yongsan ស្ថិតនៅ១៩៧.៨ ។ តំបន់ភាគអាគ្នេយ៍ដែលរួមបញ្ចូលទាំងតំបន់ Gangnam ដ៏ល្បីល្បាញរបស់ទីក្រុងបានឈរនៅ១៨១.៧ភាគរយ ខណៈដែលភាគនិរតីដែលជាតំបន់ ដែលមានតំបន់ Yangcheon តំបន់ Gangseo និង តំបន់Guruបានឈានដល់១៩០.៧ភាគរយ។
ទោះជាយ៉ាងណាក៏ដោយ ការចុះបញ្ជីតម្លៃលំនៅដ្ឋានផ្ទះល្វែង នៅក្នុងទីក្រុងសេអ៊ូលបានកើនឡើងខ្ពស់បំផុត២.៥ភាគរយ។ ដោយឡែកនៅភាគនិរតីនៃទីក្រុង កើនឡើង១,៣ភាគរយ នៅភាគអាគ្នេយ៍កើនឡើង១,0ភាគរយ នៅភាគឦសានកើនឡើង០,៨ ភាគរយ និងនៅភាគខាងលិចបានកើនឡើង០,២ ភាគរយ។
អាជ្ញាធរលំនៅដ្ឋានរបស់កូរ៉េខាងត្បូង បានចាប់ផ្តើមចាត់វិធានការចាប់ពីខែកញ្ញានេះ ដើម្បីបង្កើនពន្ធលើម្ចាស់លំនៅដ្ឋាននៅក្នុងតំបន់ ដើម្បីធ្វើយ៉ាងណាកុំអោយមានផលប៉ះពាល់ចំពោះកំនើនតម្លៃលំនៅដ្ឋាននេះ៕
ប្រភព : Property area