Register Already an agent ? Login

លោក​បណ្ឌិត គីម ហ៊ាង បង្ហាញ​ពី​មហិច្ឆតា​នៃ​ការនាំយក​ក្រុមហ៊ុន Keller Williams Cambodia មក​កម្ពុជា

ភ្នំពេញ៖ លោក​បណ្ឌិត គីម ហ៊ាង បានបង្ហាញ​ប​ហិ​ច្ឆ​តា នៃ​ការពង្រីក​សក្តានុពល​ក្រុមហ៊ុន Keller Williams Cambodia ដែល​លោក​បាន​ទិញយក Master Franchise ពី​សហរដ្ឋអាមេរិក​ម​ក​បើក​ដំណើរការ​នៅ​កម្ពុជា។

មានប្រសាសន៍​ក្នុងពេល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា កូរ៉េ​កាលពី​ថ្ងៃទី២៥ កញ្ញា​កន្លងមកនេះ លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​បាន​ទិញ Master Franchise របស់​ក្រុមហ៊ុន​នេះ​មក​កម្ពុជា បាន​មានប្រសាសន៍ថា ក្រោយ​បើក​ដំណើរ​ក្រុម Keller Williams Cambodia នឹង​ទទួលបាន​ជោគជ័យ ហើយ​រយៈពេល១០ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​នឹងមាន​សមត្ថភាព​គ្រប់គ្រង​ទីផ្សារ ៣០ភាគរយ។

លោក​បាន​អះអាងថា នឹង​ប្រើពេល ៣ឆ្នាំ ដើម្បី​បញ្ជាក់​មូលហេតុ​ក្នុងការ​ទិញយក Master Franchise ពី​ក្រុមហ៊ុន​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក Keller Williams Realty មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​ដីធ្លី​កម្ពុជា​កាន់តែ​រីកចម្រើន​បន្ថែមទៀត ។

តាម​គម្រោង​ក្រុមហ៊ុន Keller Williams Cambodia នឹង​បើកសម្ពោធ​ផ្លូវការ នៅ​ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ដោយ​ផ្ដើមចេញពី ៤សាខា និង​មាន​ភ្នាក់ងារ ២០០នាក់​ជា​សមាជិក។ អ្វីដែល​ពិសេស​បច្ចុប្បន្ននេះ មាន​ឧកញ៉ា​ដ៏​ធំ​ក្នុងស្រុក​មួយ បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ទើប​នាំចូល​ពី​សហរដ្ឋអាមេរិក​នេះ ។

លោក គីម ហ៊ាង បាន​បន្តថា មុន​លោក​នាំយក​ក្រុមហ៊ុន​ដីធ្លី​ដ៏​ល្បី​អាមេរិក​មក​កម្ពុជា លោក​បាន​ប្រើពេល​សិក្សា និង​ចរចា​រយៈពេល៥ឆ្នាំ។ ប៉ុន្ដែ​ដោយសារ​នេះ​គឺជា​ក្រុមហ៊ុន​ថ្មី គឺ​ទាមទា​រយៈពេល​យូរ ដើម្បី​បញ្ជ្រាប​ពី​គោលបំណងសំខាន់ៗ ក៏ដូចជា​អត្ថប្រយោជន៍​ដ៏​ច្រើន​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ និង​អ្នករកស៊ី​វិស័យ​ដីធ្លី ដែល​ចង់​ក្លាយជា​សមាជិក ។ តែ​លោក​សុំ​ពេល​រយៈពេល៣ឆ្នាំ ដើម្បី​បង្ហាញ​នូវ​សមិទ្ធិផល​មួយ ដែល​អាច​ផ្លាស់ប្ដូរ​ទីផ្សារ​កម្ពុជា១៨០ឌឺ​ក្រេ ។

ដោយសារ​វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​ភាព​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​បាន​ចូលមក​កាន់​ទីផ្សារ​នេះ ដូចជា ក្រុមហ៊ុន Century21 Cambodia ក្រុមហ៊ុន ERA ក្រុមហ៊ុន Knight Frank ក្រុមហ៊ុន CBRE Cambodia ជាដើម៕

ប្រភព : Property area