ភ្នំពេញៈ ប្រទេសវៀតណាមបាន និងកំពុងពង្រីកការវិនិយោគ លើហេដ្ឋារចនាស ម្ព័ន្ឋដឹកជញ្ជូន ដើម្បីពង្រឹងសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ខណៈប្រទេសនេះកំពុងមានការរីកចម្រើនយ៉ាងលឿននភក្នុងតំបន់។
ប្រទេសនេះនឹងសាងសង់កំពង់ផែ Lien Chieu ថ្មីមួយទៀត ស្ថិតនៅក្នុងសមុទ្រនៃក្រុងDanang ដើម្បីដឹកជញ្ជូននូវទំនិញផ្សេងមកកាន់ប្រទេសវៀតណាម និងទៅកាន់តំបន់ និងពិភពលោក ខណៈការដឹកជញ្ជូនតាមផ្លូវទឹកមានការកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទាក់ទងនឹងផែនការនេះ កាលពីថ្ងៃទី២៤ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបប្រជុំជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang ដើម្បីពិភាក្សាអំពីការសាងសង់កំពង់ផែ Lien Chieu ដោយលោកបានចាត់ទុកថា នេះជាគម្រោងដែលមានការរៀបចំយ៉ាងល្អសម្រាប់ដឹកជញ្ជូនតាមផ្លូវទឹក។
លោក Phuc បានលើកឡើងថា បរិមាណទំនិញដែលឆ្លងកាត់កំពង់ផែ Tien Sa របស់ទីក្រុងដាណាង មានការកើនឡើងនាពេលថ្មីៗនេះ ដែលបង្កឱ្យមានការកកស្ទះនៅក្នុងទីក្រុង និងធ្វើឱ្យប៉ះពាល់ដល់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ នាវាធំៗជាច្រើនមិនអាចចូលក្នុងកំពង់ផែនេះបានដោយសារតែកម្រិតទឹកទាបរបស់វា។
លោកនាយករដ្ឋមន្ត្រីបានសារទរដល់អាជ្ញាធរទីក្រុង និងក្រសួងដឹកជញ្ជូន (MoT) ដែលបានរៀបចំផែនការកសាងគម្រោងកំពង់ផែ Lien Chieu ដែលរួមមានទាំងសេវាដឹកជញ្ជូន និងភ័ស្តុភារ និងបានស្នើឱ្យទីក្រុងធ្វើការងារដោយផ្ទាល់ ជាមួយក្រសួងដឹកជញ្ជូន (MoT) និងក្រសួងផែនការ និងវិនិយោគ (MoPI) ដើម្បីធ្វើការស្នើសុំនូវជំនួយផ្តួចផ្តើមដើម្បីពន្លឿនដំណើរការរបស់គម្រោងសាងសង់កំពុងផែរនេះ និងបង្កើតគណៈកម្មាធិការដឹកនាំ ឬក្រុមការងារពិសេសមួយដើម្បីចាប់ផ្តើមគម្រោងនេះ។
បើតាមរាយការណ៍របស់អាជ្ញាធរក្រុងបង្ហាញថា ការចរាចរណ៍ទំនិញតាមកំពង់ផែ Danang បានកើនឡើង១៦,២ភាគរយជារៀងរាល់ឆ្នាំ ហើយត្រូវបានគេរំពឹងថា នឹងមានការកើនឡើងដល់ជិត១០លានតោននៅឆ្នាំ២០២០ និងប្រហែលជា៣០លានតោន នៅឆ្នាំ២០៣០ ដែលហួសពីសមត្ថភាពរបស់កំពង់ផែ Tien Sa និងកំពង់ផែ Son Tra សម្រាប់រយៈពេលនោះ។
របាយការណ៍បន្តថា កាលពីពេលថ្មីៗនេះ ទំនិញដែលដឹកចេញពីកំពង់ផែ Tien Sa ទៅតាមផ្លូវល្បឿនលឿន Yet Kieu ផ្លូវ Ngo Quyen និងផ្លូវ Ngu Hanh Son បានកើនឡើង ហើយបង្កឱ្យមានគ្រោះថ្នាក់ចរាចរដល់ថ្នាក់បាត់បង់ជីវិត ដែលបណ្តាលមកពីរថយន្តដឹកទំនិញធុនធ្ងន់ទាំងនោះ៕
ប្រភព : Property area