ភ្នំពេញ : សារព័ត៌មានដ៏ល្បីលើពិភពលោក Bloomberg បានចុះផ្សាយថា វិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា បានរីកចម្រើនលឿនបំផុតក្នុងពិភពលោក ដោយសារការវិនិយោគពីសំណាក់ជនជាតិចិន។
សារព័ត៌នេះបន្តថា ក្នុងអំឡុងពេលតំណើរទស្សនកិច្ចផ្លូវការបស់ប្រធានាធិបតីចិន លោក Xi Jinping កាលពីខែពីខែតុលា ឆ្នាំ ២០១៦ នោះ ប្រធានាធិបតីរូបនេះ បាននាំអ្នកវិនិគិនចិនចំនួន២០០នាក់ មកវិនិយោគលើវិស័យអចលនទ្រព្យ និងសាងសង់អាគារខ្ពស់កប់ពពកជាច្រើន ជាមួយលុយរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។
អ្នកជំនាញផ្នែកអចលនទ្រព្យបានលើកឡើងថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញនេះ គឺមិននឹកស្មានដល់ឡើយ តែអ្វីដែលសំខាន់អាគារចាស់បុរាណកាលពីសម័យបារំាង និង អគារនៅក្នុងទសវត្សរ៍១៩៩០មួយចំនួនត្រូវបានត់បង់ និងជំនួសដោយខុនដូរដែលមានមានដំលៃថ្លៃ។
លោក Ross Wheble ប្រធានក្រុមហ៊ុនអចលនទ្រព្យ Knight Frank ប្រចាំកម្ពុជា បានអោយដឹងថា ទីផ្សារខុនដូពិតណាស់នៅក្នុងទីក្រុង បានផ្គត់ផ្គង់កើនឡើងលើសតម្រូវការ ព្រោះមានការលក់ចេញ និងជួលយឺតដោយសារពលរដ្ឋកម្ពុជា មានតម្រូវការខុនដូតិចតួចបំផុត។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE បានអោយដឹងថា ការផ្គតផ្គង់ខុនដូនៅក្នុងទីក្រុងភ្នំពេញ នឹងកើនឡើងទ្វេដងនៅក្នុងនេះគឺមានចំនួន ២០,០០០ យូនីតបន្ថែមទៀត ព្រោះមានគម្រោងមួយចំនួនបានអនុម័តរួចរាល់ និងមួយចំនួនទៀតកំពុងសិក្សា។
បើតាមរបាយការណ៍ CBRE បានអោយដឹងថា នៅក្នុងពាក់កណ្តាលឆ្នាំ២០១៨តម្លៃខុនដូជាមធ្យម នៅក្នុងទីក្រុងភ្នំពេញមានតម្លៃ៣,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ កើនឡើង៦០ភាគរយបើធៀបនឹងឆ្នាំ២០១៣ និងតម្លៃដីធ្លីនៅក្នុងខណ្ឌដូនពេញដែលជាតំបន់ពាណិជ្ជកម្មមានតម្លៃតំនួន៩០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បានកើនឡើង៣ដងចាប់តាំងពីឆ្នាំ២០១៣មក៕
ប្រភព : Property area