ភ្នំពេញ៖ ជាមួយនឹងការមកដល់នៃអ្នកវិនិយោគអន្តរជាតិ កំនើនភ្ញៀវទេសចរណ៍ ខុនដូ SEA GATE SUITE បានក្លាយជាគំរោងមួយដែលស័ក្តិសមសម្រាប់ការវិនិយោគ ដោយសារកំនើនតម្រូវការបន្ទប់ស្នាក់នៅកើនខ្ពស់ជាប្រចាំ។
ការសម្រេចចិត្តជ្រើសរើសវិនិយោគគម្រោងនេះ ដោយសារកត្តាសំខាន់ៗចំនួន៣ ដូចជា ទី១ យើងមានទំនុកចិត្តលើម្ចាស់អភិវឌ្ឍន៍គំរោងនេះ ដែលពួកគេនឹងសាងសង់គំរោងនេះចប់ចុងចប់ដើម ទី២ អ្នកសាងសង់គំរោងនេះ ជាក្រុមហ៊ុនជាប់លំដាប់ថ្នាក់លេខ៣នៅប្រទេសចិន និងជាប់ចំណាត់ថ្នាក់លេខ១នៅកម្ពុជា និងទី៣ តម្រូវការបន្ទប់ស្នាក់នៅក្នុងទីក្រុងព្រះសីហនុបានកើនឡើងខ្ពស់។
គំរោងនេះសាងសង់ដោយក្រុមហ៊ុន CSCEC និងវិនិយោគដោយក្រុមហ៊ុនKHCN Investment &Development Co, Ltd។
ប្រធានផ្នែកទីផ្សារនៃគម្រោង Sea Gtate Suite បានមានប្រសាសន៍ឲ្យដឹងកាលពី ពេលថ្មីៗនេះថា “អ្នកទិញគំរោងនេះ នឹងទទួលបានការបង់រំលស់ ដោយឥតការប្រាក់រយៈពេលបីឆ្នាំ ហើយពេលសាងសង់ចប់ អ្នកទិញផ្ទះក្នុងគំរោងនេះនឹងទទួលបានការជួលត្រលប់វិញ ក្នុងអត្រា៨ភាគរយប្រចាំឆ្នាំ”។
គំរោងខុនដូ Sea Gate Suite ជាខុនដូប្រណីត ដែលមានបន្ទប់សរុបចំនួន១១១៨យូនីត និងលក់ក្នុងតម្លៃពិសេសត្រឹម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។ ខុនដូSea Gate Suite មានកំពស់សរុប៤៣ជាន់ និងសាងសង់នៅទីតាំងនៅជាប់សាលាខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។
ជាមួយនឹងទីតាំងសមស្រប និងជាគំរោងដែលមានកំពស់ខ្ពស់ជាងគេក្នុងខេត្តនេះ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត៣៦០ដឺក្រេចេញពីខុនដូនេះ។ លោកបន្តថា គំរោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០ ហើយរហូតមកទល់ពេលនេះការបុកគ្រឹះបានបញ្ចប់ហើយ។ គំរោងនេះមានចំណតយានយន្តចាប់ពីជាន់ទី១ដល់ទី៧ ជាន់ទី៧ជាផ្សារទំនើប ជាន់ទី៨ ជាក្លឹបហាត់ប្រាណ អាងហែលទឹក និងចាប់ពីជាន់ទី៩ឡើងទៅជាខុនដូ និងសណ្ឋាគារ។
បច្ចុប្បន្នខុនដូប្រមាណ១០គំរោងបាន និងកំពុងសាងសង់នៅទីក្រុងព្រះសីហនុ ដែលធ្វើឲ្យចំនួនខុនដូ សរុបមានប្រមាណ៦០០០យូនីត ស្របពេលតម្រូវការបន្ទប់ស្នាក់នៅបានកើនឡើងយ៉ាងខ្ពស់ ដោយសារលំហូរនៃអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគចិន និងការទៅទស្សនាកំសាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
អ្នកជំនាញផ្នែកទេសចរណ៍បានសម្តែងសុទិដ្ឋិនិយម ដោយសារកំនើនភ្ញៀវទេសចរណ៍ តាមរយៈការភ្ជាប់ជើងហោះហើរកាន់តែច្រើន។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នាបានមានប្រសាសន៍ថា ខេត្តព្រះសីហនុប្រឈមកង្វះបន្ទប់សណ្ឋាគារជាប្រចាំ ពិសេសថ្ងៃចុងសប្តាហ៍និងថ្ងៃបុណ្យទាននានា ដែលធ្វើឲ្យការវិនិយោគបន្ថែមលើបន្ទប់សណ្ឋាគារ ឬបន្ទប់ស្នាក់នៅផ្សេងទៀតជាតម្រូវការចាំបាច់។លោកបន្តថា មានសណ្ឋាគារផ្កាយ៥ចំនួន២០០០បន្ទប់ទៀតនឹងដាក់ចូលទីផ្សារនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៩ខាងមុខ ប៉ុន្តែចំនួននេះមិនគ្រប់ គ្រាន់ទេ៕
ប្រភព : Property area