ភ្នំពេញ៖ ខុនដូឬលំនៅដ្ឋានបែបសហកម្មសិទ្ឋ កំពុងបង្កើននូវប្រជាប្រិយភាពរបស់ខ្លួន ដោយវត្តមានអាគារសហកម្មសិទ្ឋនេះ កំពុងផ្លាស់ប្តូរបែបផែននៃការរស់នៅរបស់ប្រជាជនកម្ពុជា ខណៈដែលទីក្រុងកាន់តែចង្អៀត និងការរស់នៅកាន់តែមានភាពស៊ីវិល័យ។
ការរស់នៅតាមខុនដូ ជាផ្នែកមួយនៃ Lifestyle សម័យថ្មី ដោយសារខុនដូបានផ្តល់អត្ថប្រយោជន៍ឬគុណសម្បត្តិ ១០យ៉ាង សម្រាប់អ្នកវិនិយោគ និងចង់រស់នៅតាមអាគារខុនដូនានា។
តាមឯកសារដែល Propertyarea.asia ទទួលបានកាលពីពេលថ្មីៗនេះបានឲ្យដឹងថា មានមូលហេតុ១០យ៉ាង ដែលជួយធ្វើឲ្យគុណភាពជីវិតរបស់អ្នកប្រសើរឡើង នៅពេលសម្រេចចិត្តទិញនិងរស់នៅតាមខុនដូ។ អត្ថប្រយោជន៍ទាំងនោះមានដូចជា ទី១ សេវាកម្មៈ សេវាកម្មសំដៅដល់តម្រូវការជីវិតប្រចាំថ្ងៃ ដោយខុនដូមានសេវាកម្មស្ទីម សោណា Sky Garden ឬ Sky Bar សម្រាប់ផ្តល់ការលំហែរ នៅពេលហត់នឿយពីការងារ និងមានសេវាសន្តិសុខ២៤ម៉ោង
ទី២សហគមន៍ៈ ការរស់នៅលើខុនដូ ដូចជាការរស់នៅសហគមន៍រួមមួយ ដោយសារខុនដូនិមួយៗ មានអ្នកស្នាក់នៅច្រើន ហេតុនេះអ្នកស្នាក់នៅតាមខុនដូអាចបង្កើតចំណងមិត្តភាព និងជួយគ្នាទៅវិញទៅមក និងធ្វើឲ្យសហគមន៍ពួកគេកាន់តែកក់ក្តៅ និងរីករាយ។
ទី៣ ការកើនឡើងទ្រព្យសកម្មៈ មានន័យថា អ្នកទិញខុនដូអាចបង់រំលស់៥ឬ១០ឆ្នាំ ហើយវានឹងក្លាយជាកម្មសិទ្ឋរបស់ខ្លួន។ ផ្ទុយទៅវិញបើយើងជួលផ្ទះគេ៥ ឬ១០ឆ្នាំ យើងនៅសល់តែខ្លួនទទេ។ ផ្ទះនៅតែជាផ្ទះរបស់គេ ប៉ុន្តែបើយើងទិញខុនដូយើងមិនជាប់កាតព្វកិច្ចបង់ពន្ឋនោះទេ។
ទី៤ ទីតាំងៈ បើទិញផ្ទះនៅតំបន់តែមួយ យើងមិនអាចទិញបាននោះទេ ប៉ុន្តែយើងអាចទិញខុនដូបាន ក្នុងតម្លៃសមរម្យមួយ ផ្ទុយទៅវិញបើយកប្រាក់ទិញខុនដូ ទៅទិញផ្ទះគឺអាចទិញបាននៅតំបន់ឆ្ងាយពីទីក្រុង។
ទី៥ ភាពងាយបត់បែនៈ ការទិញខុនដូយើងអាចស្នាក់នៅ ឬជួលឲ្យគេបាន និងងាយស្រួលរកអ្នកជួល ដោយយើងអាចឲ្យអ្នកគ្រប់គ្រងសហគមន៍រួមរបស់យើង ដាក់ជួលបានលឿន ប្រសិនជាយើងទិញនៅគំរោងដែលមានទីតាំងល្អ
ទី៦ ប្រាក់ចំណេញពីការវិនិយោគ (Return on Investment) អ្នកទិញខុនដូអាចជួលផ្ទះបានចន្លោះពី៨ទៅ១០ភាគរយប្រចាំឆ្នាំ ផ្ទុយទៅវិញបើយើងទិញផ្ទះធម្មតា យើងអាចទទួលបានប្រាក់ចំណូលនៃការវិនិយោគតែ៤ទៅ៥ភាគរយ នៃតម្លៃផ្ទះប៉ុណ្ណោះក្នុងមួយឆ្នាំ។
ទី៧ ការថែរទាំៈ ការស្នាក់នៅតាមខុនដូ គឺចំណាយលើការថែរទាំតិច ផ្ទុយទៅវិញបើយើងនៅផ្ទះវីឡាត្រូវចំណាយច្រើន។ ប៉ុន្តែការស្នាក់នៅតាមខុនដូមិនចំណាយច្រើនទេ ព្រោះពួកគេអាចរួមគ្នា និងធ្វើឲ្យចំណាយតិច។ លើសពីនេះ អ្នកស្នាក់នៅតាមខុនដូអាចមិនចាំបាច់រកជួលអ្នកនៅជាមួយផងដែរ ដោយអាចសំអាតឬប្រើប្រាស់សេវាសំអាតបាន
ទី៨ តម្លៃៈ តម្លៃខុនដូនៅកណ្តាលក្រុង និងផ្ទះនៅតម្លៃក្រុង ខុសគ្នាច្រើន ព្រោះគេមិនអាចយកប្រាក់ទិញខុនដូ ទៅទិញផ្ទះនៅតំបន់សាងសង់ខុនដូបាននោះទេ។
ទី៩ ភាពងាយស្រួលៈ យើងអាចជ្រើសរើសទិញខុនដូ ដែលមានទីតាំងនៅជិតផ្សារ សាលារៀន និងនៅជិតកន្លែងការងារយើងបាន ពិសេសយើងអាចហាត់ប្រាណនៅជាន់ខាងលើ និងមកកាន់ម៉ាតដើម្បីទិញទំនិញបាននៅជាន់ខាងក្រោម។ យើងចំណេញពេលវេលាបានច្រើន និងធ្វើការបានច្រើនជាងស្នាក់នៅតាមតំបន់មួយចំនួន ដែលគ្មានសេវាកម្មទាំងនោះ និង
ទី១០ បច្ចេកវិទ្យាៈ បច្ចេកវិទ្យាកាន់តែរីកចម្រើន កំពុងជួយសម្រួលដល់ការរស់នៅរបស់យើង និងធ្វើឲ្យគុណភាពជីវិតរបស់យើងប្រសើរឡើង។ នៅតាមខុនដូនឹងមានការបំពាក់ប្រព័ន្ឋ AirB&B ដែលផ្តល់ការធានានូវសុវត្ថិភាព និងអាចដាក់ផ្ទះរបស់យើងជួលបានក្នុងរយៈពេលខ្លីដូចជា បីថ្ងៃឬមួយសប្តាហ៍ នៅពេលយើងមិននៅផ្ទះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកសុត វីរៈ។
យោងតាមការសិក្សាមួយបានរកឃើញថា ចំនួនខុនដូនៅកម្ពុជាកើនដល់ចំនួនជិត៦០,០០០យូនីតនៅឆ្នាំ២០១៧កន្លងមកនេះ៕
ប្រភព : Property area