Register Already an agent ? Login

ក្រុមហ៊ុន​ផ្លូវ​ដែក​ចិន​ សិក្សា​លទ្ឋភាព​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿនលឿន​ភ្នំពេញ ព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវដែកដ៏ធំមួយរបស់ប្រទេសចិន CHINA RAILWAY បាននិងកំពុងសិក្សា ដើម្បីពិនិត្យលទ្ឋភាពសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ពិតជាមានក្រុមហ៊ុនសិក្សាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុពិតមែន ប៉ុន្តែគំរោងនេះបញ្ចប់នាពេលណានិងចំ ណាយថវិកាប៉ុន្មានលានដុល្លារ មិនទាន់ដឹងនៅឡើយទេ។

លោកបន្តថា “ការសិក្សាចេះតែសិក្សាហើយ តែការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពិតជាចំណាយថវិកាច្រើនណាស់ ហើយក្រុមហ៊ុនក៏សិក្សាពីលទ្ឋភាពរកប្រាក់ចំ ណេញមកវិញដែរ”។ លោកបន្តថា “ការចំណាយអាចអស់ខ្ទង់រាប់ពាន់លានដុល្លារ ហេតុនេះទោះបីសិក្សាចប់ក៏គេមិនប្រាកដថាធ្វើដែរ ប្រសិនជាពួកគេមិនអាចទាញផលចំណេ​ញមកវិញបាន”។

គំរោងសាងសង់ភ្លើងរថភ្លើងល្បឿនលឿន មិនត្រឹមតែមានការសិក្សារវាងភ្នំពេញ ខេត្តព្រះសីហនុទេ តែក៏មានក្រុមហ៊ុនចិនសិក្សាខ្សែរថភ្លើងល្បឿនលឿនភ្នំពេញ ខេត្តសៀមរាប និងក្រុងសៀមរាប ឆ្ពោះទៅកាន់ទីក្រុងប៉ោយប៉ែតផងដែរ ប៉ុន្តែគំរោងទាំងនេះ​មិនដឹងលេចចេញរូបរាងពេលណាពិតប្រាកដនៅឡើយទេ ដោយសារគំរោងបែបនេះត្រូវ​វិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ឋាប់ពេក។

លោកវ៉ាស៊ីម សូរិយាបានថ្លែងថា រដ្ឋាភិបាលពិតជាត្រូវវិនិយោគលើហេដ្ឋារចនាស ម្ព័ន្ឋច្រើននៅក្នុងដំណាក់កាលនេះ ព្រោះដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទាមទារឲ្យ​មានការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋកាន់តែច្រើន និងត្រូវចំណាយថវិកាវិនិយោគដ៏ច្រើន​ផងដែរ៕

ប្រភព : Property area